Barcelona ត្រៀម​លក់​កីឡាករ​សំខាន់​ម្នាក់ ដើម្បី​ប្រមូល​លុយ​ទៅ​ទិញ​យក Haaland

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិត​បើ​សព្វថ្ងៃ​ក្លឹប Barcelona កំពុង​ជួប​នូវ​បញ្ហា​ធ្ងន់ធ្ងរ ពាក់ព័ន្ធ​នឹង​ផ្នែក​ហិរញ្ញវត្ថុ តែ​ឱកាស​ក្នុង​ការ​ប្រជែង​យក Erling Haaland ខាង​មុខ គឺ​ក្លឹប​មិន​គិត​ថា​នឹង​បោះបង់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​មាន​បុណ្យ​នឹង​ប្រើប្រាស់​វិធី​ចុង​ក្រោយ គឺ​លក់​ចេញ​កីឡាករ​សំខាន់​ក្នុង​ក្រុម ដើម្បី​យក​លុយ​ធំ ទៅ​ចរចា​យក​កីឡាករ​ន័រវេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន ក្រៅ​ស្រុក​ចុះ​ផ្សាយ​ថា ក្លឹប​ដឹកនាំ​ដោយ​ប្រធាន លោក Joan Laporta កំពុង​លៃលក​ត្រៀម​លក់​ចេញ Frenkie de Jong ដោយ​ជឿជាក់​ថា នឹង​អាច​កើប​លុយ​ត្រលប់​មក​វិញ ក៏​បាន​ល្បាក់ ៩០ លាន​អឺរ៉ូ​ផង​ដែរ។ បញ្ជាក់​ថា ​កីឡាករ​ហូឡង់​ត្រូវ​បាន Barcelona ទិញ​យក​កាល​ពី​ខែ​មករា ឆ្នាំ ២០១៩ ចេញ​ពី Ajax នៅ​តម្លៃ​ផ្ទេរ ៧៥ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួប​ផ្សំ​នឹង​ថ្លៃ​ពលកម្ម​របស់ De Jong ក្រាស់ក្រែល​ដល់​ជាង ៣៥០ ០០០ ផោន/សប្តាហ៍​ផង​ ដូច្នេះ​ពិត​ជា​ពិបាក​នឹង​ឲ្យ Barcelona រក្សា​ជើង​គេ​បន្ត​ទៅ​មុខ​ទៀត។ ហេតុផល​សំខាន់​ ក៏​ដោយសារ Barcelona ត្រូវ​ការ​កីឡាករ​លេង​តំណែង​ប្រយុទ្ធ​ មក​ជំនួស Sergio Aguero ជា​ចាំ​បាច់​ផង​ ដូច្នេះ​បើ​យក​បាន Haaland នោះ​នឹង​ក្លាយ​ជា​ការ​ជំនួស​ដ៏​សក្តិសម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំឭក​ថា Haaland នឹង​អាច​មាន​តម្លៃ​ផ្តាច់​កុងត្រា ខ្ទង់ ៧៥ លាន​អឺរ៉ូ នៅ​រដូវ​ក្តៅ ឆ្នាំ ២០២២ ខាង​មុខ ហើយ​មិនមែន​តែ Barcelona ទេ ដោយ​មាន​ក្លឹប​ធំៗ​ជា​ច្រើន ចាប់​អារម្មណ៍​មក​លើ​កីឡាករ​វ័យ ២១ ឆ្នាំ តួ​យ៉ាង Man Utd, Chelsea, PSG, Real Madrid និង Juventus ជា​ដើម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT