លោក Carlo Ancelotti បានបញ្ជាក់ច្បាស់ៗថាក្រុម Real Madrid មិនមែនលេងដើម្បីចង់បានស្មើនោះទេ ទោះប្រកួតនោះយ៉ាងណាក៏ដោយ ក៏ចង់បាន៣ពិន្ទុពេញដែរ។
ក្រុម Real Madrid នឹងតតាំងជាមួយក្រុម Inter Milan នៅម៉ោង៣រំលងអាធ្រាត្រដើម្បីបញ្ចប់ការប្រកួតសន្សំពិន្ទុពូល D ។ ដោយការប្រកួតនេះដែរ ក្រុមអធិរាជសទាមទារត្រឹមស្មើក៏ធ្វើឱ្យពួកគេអាចឈរនៅកំពូលតារាងបានដែរ មិនចាំបាច់ដល់ឈ្នះយក៣ពិន្ទុឡើយ។ តែបើតាមលោក Ancelotti វិញ បញ្ជាក់ច្បាស់ថាក្រុមរបស់លោកលេងគឺដើម្បីឈ្នះមិនមែនដើម្បីចង់បានស្មើនោះទេ។ នេះជាអ្វីដែល Real Madrid តែងតែធ្វើកន្លងមក។
អ្នកចាត់ការសញ្ជាតិអ៊ីតាលី បានអះអាងថាតាំងពីដើម Real Madrid ជាក្លឹបទាមទារជ័យជម្នះណាស់ ស្មើមិនមែនជាអ្វីដែលពួកគេចង់បានទេ ដូច្នេះហើយទើបបានជាក្រុមនេះជាក្រុមជោគជ័យជាងគេបំផុតនៅពានរង្វាន់អឺរ៉ុប៕ប្រភព Marca