អ្នកចាត់ការ Xavi បានចាត់ទុកខ្សែប្រយុទ្ធ Dembele ជាតួអង្គសំខាន់សម្រាប់ក្រុម Barcelona ត្រៀមប្រកួតជាមួយក្រុម Bayern Munich នៅប្រកួតចុងក្រោយវគ្គសន្សំពិន្ទុ UEFA Champions League។
Barcelona មានឱកាសឡើងទៅជុំបន្ដ ដោយមិនខ្វល់ពីអ្វីឡើយ ដោយគ្រាន់តែយកឈ្នះលើក្រុមកំពូលតារាង Bayern Munich នៅប្រកួតចុងក្រោយនេះប៉ុណ្ណោះ។ តែអ្វីដែលពិបាកនោះគឺឈ្នះក្រុម Bayern Munich តែម្ដង ព្រោះថាក្រុមនេះកំពុងឡើងជើងខ្លាំងណាស់លេងនៅ Champions League ៥ប្រកួតចុងក្រោយ មិនទាន់ចាញ់ឬស្មើនោះទេ។
តែយ៉ាងណា បើតាមការបញ្ជាក់របស់លោក Xavi ជឿថាលោកមានអាវុធសម្រាប់តតាំងជាមួយក្រុមយក្សអាល្លឺម៉ង់បាន។ ដោយអាវុធនោះគឺខ្សែប្រយុទ្ធ Dembele តែម្ដង។ អ្នកចាត់ការក្រុមរូបនេះបញ្ជាក់ថាបើលោកប្រយ័ត្នណាស់ខ្លាចកីឡាករបារាំងរបួស ព្រោះវត្តមានរបស់គេក្នុងការប្រកួតពិតជាសំខាន់។ Dembele ជាខ្សែប្រយុទ្ធដែលអាចផ្លាស់ប្ដូរការប្រកួតបាន ហើយលោករំពឹងថាអតីតកីឡាករ Dortmund រូបនេះនឹងធ្វើបានល្អប្រកួតទល់ Bayern មិនខាន៕ប្រភព Marca