ជារឿងនឹកស្មានមិនដល់មួយ ដែលកីឡាករ Lionel Messi បានបោះឆ្នោតឱ្យ Cristiano Ronaldo ជាបេក្ខភាពឈ្នះពានរង្វាន់ FIFA Best Player of The Year នៅឆ្នាំ២០១៨នេះ។
Messi ចាប់តាំងពីឆ្នាំ២០១១មក ក្នុងនាមខ្លួនជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនមានឱកាសបោះឆ្នោតជ្រើសរើសកីឡាករល្អជាងគេលើលោករបស់ FIFA ។ យ៉ាងណាមិញ ចាប់តាំងពីឆ្នាំនោះមក រូបគេមិនដែលបោះឱ្យ Ronaldo ម្ដងណាឡើយ។ តែប្លែកអីនៅឆ្នាំ ២០១៨នេះ Messi បែរជាបោះឱ្យ Ronaldo ជាបេក្ខភាពទី៣ក្នុងការឈ្នះពានរង្វាន់នេះទៅវិញ។ ដោយអ្នកទី១ដែល Messi បោះឱ្យគឺModric និងលេខ២ បានទៅលើ Mbappe។
ផ្ទុយទៅវិញ សម្រាប់ Ronaldo មិនបានបោះឱ្យ Messi វិញឡើយ ពោលគឺប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានបោះឱ្យ Raphael Varane នៅទី១, Modric ទី២ និង Antoine Griezmann នៅទី៣៕ប្រភព៖ Marca