​កូន​តោ​ដែល Bayern/City កំពុង​ឃ្លាំ​មើល ពេល​នេះ R.Madrid ចូល​ប្រជែង​ដែរ​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ដាក់​គោលដៅ​លើ​ការ​ចង់​បាន​ខ្សែ​បម្រើ​ឆ្នើម​នៃ​ក្លឹប​តោ​ខៀវ​ Chelsea គឺ​កីឡាករ Mason Mount។ នេះ​បើ​តាម​សារព័ត៌មាន Fichajes បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Carlo Ancelotti បាន​ពេញ​ចិត្ត​លើ​គុណភាព​នៃ​កីឡាករ​ដែល​អាច​លេង​បាន​ទាំង​តំណែង​បម្រើ និង​ប្រយុទ្ធ​ដូច​ជា Mount ហើយ​ជួន​ពេល​ដែល​ក្លឹប​អាណាព្យាបាល​មិន​ទាន់​លេចលឺ​លើ​ការ​បន្ត​កុងត្រា​ថ្មី​ឲ្យ​គេ​ផង​ ដូច្នេះ​វា​ជា​ឱកាស​ល្អ ក្នុង​ការ​ចូល​ចរចា​សាកល្បង។ ក្រៅ​ពី Real ក៏​មាន​ក្លឹប Man City និង Bayern Munich ធ្លាប់​ស្ថិត​ក្នុង​ចចាមអារ៉ាម​ចង់​បាន​កីឡាករ​អង់គ្លេស​ដូច​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា Mount ដែល​គេ​ដាក់​រហស្សនាម​ឲ្យ​ជា​ “កូន​ធម៌​តា Pard” គេ​បាន​មក​ប្រលូក​នៅ​ក្លឹប​ Chelsea ​ក្រោម​ការ​ដឹកនាំ​ជំនាន់ Frank Lampard រដូវ​កាល ២០១៩/២០ ហើយ​បន្ត​ធ្វើ​បាន​ល្អ​មក​ទល់​សព្វថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វ័យ​ទើប​តែ ២២ ឆ្នាំ បង្ហាញ​ខ្លួន​សរុប​ឲ្យ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង បាន ១២១ ប្រកួត រក​បាន ២០ គ្រាប់​និង Assist ១៧ លើក។ សុពលភាព​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ហើយ​អាច​មាន​ហាងឆេង​ថ្លៃ​ខ្លួន​ល្បាក់ ៧៥ លាន​អឺរ៉ូ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Fichajes

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT