កីឡាកង់ បើកវគ្គគ្រូបង្វឹកស្តង់ដារអន្តរជាតិ UCI នៅកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទោចក្រយាន កម្រិត១ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីសម្រួចគោលដៅអភិវឌ្ឍន៍វិស័យកីឡាមួយនេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺគោលដៅដ៏ធំចម្បងនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានចាត់ទុកថា វគ្គនេះគឺជាវវគ្គដ៏សំខាន់មួយ ដើម្បីជួយពង្រឹងដល់គុណភាពចំណេះដឹងរបស់គ្រូបង្វឹកកីឡាទោចក្រយានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត។ វគ្គសិក្សានេះ យើងសិក្សាតាមរបៀបរបបច្ចេកទេសអន្តរជាតិរបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ដោយផ្តោតសំខាន់លើមេរៀនគន្លឹះសំខាន់ៗចំនួន១០មេរៀន ក្នុងនោះក៏គ្រូឧទ្ទេសប្រចាំវគ្គនឹងចែករំលែកអំពីសារធាតុហាមឃាត់ក្នុងវិស័យកីឡា (ដូពីង ឬដូប៉ា) ដូចជាគ្រឿងស្រវឹង សារធាតុប៉ូវកម្លាំង ឬសារធាតុញៀនជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអគ្គលេខាធិការបន្ថែមទៀតថា ដោយសារនេះជាវគ្គមូលដ្ឋានដ៏សំខាន់មួយ លោកស្នើឲ្យសិក្ខាកាមជាគ្រូបង្វឹកទាំងអស់ គប្បីខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្រេបយកចំណេះវិជ្ជា ពីគ្រូឧទ្ទេសឲ្យបានល្អប្រសើរ ដើម្បីឆ្លងទៅចូលរួមវគ្គសិក្សាកម្រិត២ ដែលគ្រោងនឹងធ្វើឡើងនាពាក់កណ្តាលឆ្នាំ២០២២ និងកម្រិត៣បន្ត នាចុងឆ្នាំ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់វគ្គសិក្សាកម្រិតអន្តរជាតិកម្រិត៣ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានស្នើសុំ UCI បញ្ជូនសិក្ខាកាមទៅសិក្សារយៈពេល៣ខែ នៅប្រទេសស្វីស តែម្តង។ សម្រាប់ការឡើងកម្រិតសិក្សានេះ មិនសំខាន់លើចំនួនប៉ុន្មាននាក់នោះទេ ប៉ុន្តែសំខាន់ សិក្ខាកាមជាគ្រូបង្វឹកទាំងអស់ ត្រូវប្រឡងជាប់តាមកម្រិតនីមួយៗ ដែលទទួលស្គាល់ពី UCI។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT