មានដំណឹងថា អ្នកចាត់ការកំពុងទំនេរជើងលោក Zinedine Zidane កំពុងសកម្មខ្លួនឯង លើការរៀនសូត្រភាសាអង់គ្លេស ដើម្បីត្រៀមចូលដឹកនាំក្លឹបបិសាចក្រហម Man Utd។ នេះបើតាមសារព័ត៌មាន The Mirror បានចុះផ្សាយ។
អតីតគ្រូនៃក្លឹប Real Madrid មានភាគរយខ្ពស់ នឹងចូលមកដឹកនាំទ្រនំនៃកូនក្រុមចាស់ គឺ Cristiano Ronaldo តែលោកមិនមានបំណងទៅដឹកនាំនៅពាក់កណ្តាលរដូវកាល ឬខែមករាខាងមុខឡើយ ផ្ទុយទៅវិញ គឺនឹងរង់ចាំដល់ក្រោយបញ្ចប់រដូវក្តៅ ឬរដូវក្តៅ ឆ្នាំ ២០២២។
គួរបញ្ជាក់ថា Zidane មិនមែនតែ Man Utd ទេ ដែលចង់បានលោកឲ្យទៅដឹកនាំ សូម្បីតែក្លឹប Al-Sadd នៅឯប្រទេសកាតា ក៏ទាក់ទងហៅគ្រូសញ្ជាតិបារាំងខាងលើផងដែរ ក្រោយពីទើបតែបាត់បង់ Xavi Hernandez ឲ្យទៅក្លឹប Barcelona។ យើងនឹងរង់ចាំមើលបន្តទៅទៀត ថាតើ Zidane នឹងអាចរួបរួមជាថ្មី ជាមួយ Ronaldo បានដែរឬទេ?
ប្រភព៖ Mirror