លោក Mikel Arteta បាននិយាយថាក្រុម Arsenal របស់លោកនារដូវកាលនេះ មានគោលដៅធំជាងការយកត្រឹម Top4 ក្នុងលីគកំពូលអង់គ្លេស។
ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវតតាំងជាមួយក្រុម Liverpool នៅម៉ោង១២:៣០នាទីយប់នេះ។ ប្រសិនបើក្រុមកាំភ្លើងធំឈ្នះ នោះពួកគេនឹងហក់ឡើងទៅលើក្រុមហង្សក្រហមដែលកំពុងឈរនៅលេខ៤ក្នុងតារាង Premier League ហើយ។ តែបើតាមការបញ្ជាក់របស់អ្នកចាត់ការ Arteta វិញ មើលឃើញថានេះមិនមែនជាអ្វីដែលក្លឹបចង់បានត្រឹមចូល៤ក្រុមនៅលើគេនោះឡើយ។
អតីតគ្រូជំនួយរបស់លោក Pep ខាងលើអះអាងថា Arsenal មានគម្រោងធំជាងការយកត្រឹម Top4។ ក្លឹបមួយនេះជាក្រុមដែលចង់ឱ្យល្អបំផុត មិនមែនលេងដើម្បីបានលេខ៤នោះទេ។ ប្រវត្ដិសាស្ត្រដ៏អស្ចារ្យរបស់ Arsenal នឹងរុញច្រានឱ្យកីឡាករម្នាក់ៗខិតខំប្រឹងលេងឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចគោលដៅ៕ប្រភព Dailymail