លោក Sir Alex Fugerson ត្រូវគេរាយការណ៍មកថាដួលនៅផ្ទះរបស់ខ្លួន ត្រូវក្បាល បង្កឱ្យមានឈាមហូរ កកក្នុងខួរក្បាល ត្រូវវះកាត់បន្ទាន់។
ក្រុមគ្រួសាររបស់លោក បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ។ ក្រោយទៅដល់ ក្រុមគ្រួពេទ្យបានរកឃើញថាលោក Alex មានឈាមកក ហើយត្រូវវះកាត់បន្ទាន់។ នៅពេលនេះ សភាពមិនទាន់ដឹងថាធូរស្រាលឬយ៉ាងមិចនោះទេ ព្រោះថាក្រុមគ្រួសារស្នើសុំរឿងនេះជារឿងផ្ទាល់ខ្លួនមិនចង់ឱ្យបែកធ្លាយទៅខាងណានោះទេ។
ក្លឹបបិសាចក្រហម Manchester United បានចេញសេចក្ដីថ្លែងការណ៍មួយថា៖ “Sir Alex បានជួបរឿងអកុសល ហើយលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រុមគ្រួសារ សុំរឿងជាជារឿងផ្ទាល់ខ្លួន មិនចង់ឱ្យមានការបែកធ្លាយទៅណានោះទេ”។ ជាមួយគ្នានេះដែរ កីឡាករ និងអ្នកស្គាល់អតីតអ្នកចាត់ការ Man Utd ទាំងអស់សុទ្ធតែបួងសួងឱ្យលោករួចផុតពីគ្រោះនេះ៕