Liverpool ​នៅ​តែ​ខ្លាំង​សប្ដាហ៍​នេះ ​ស៊ី Southampton ​ផុយ

ក្រុម​ហង្ស​ក្រហម Liverpool ​នៅ​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ដដែល ​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Southampton ​ក្នុង​លទ្ធផល ៣-០ ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៦​យប់មិញ​នេះ។

Liverpool ​ដែល​ខកខាន​លើក​ពាន​លីគ​កំពូល​អង់គ្លេស​រាប់​ឆ្នាំ​មក​ហើយ​នោះ ​ពេល​នេះ​កំពុង​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​វិញ​ហើយ។ ដូច​ដែល​បាន​ឃើញ​ក្នុង​ការ​ប្រកួត​យប់មិញ​ស្រាប់ ​ពួកគេ​លេង​បាន​យ៉ាង​ល្អ ​ដោយ​យក​ឈ្នះ​លើ​ក្រុម Southampton ​ដល់​៣-០ ​ឯ​ណោះ​នៅ​មុខ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​របស់​ខ្លួន។ ៣​គ្រាប់​ដែល​រក​បាន​នោះ ធ្វើ​បាន​សម្រេច​ដោយ​ Hoedt ​១​គ្រាប់​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង ​Matip ​១​គ្រាប់ និង Salah ​១​គ្រាប់។ គ្រាប់​បាល់​ទាំង​អស់​កើត​ឡើង​នៅ​តង់​ទី​១។

ជ័យជម្នះ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ពួកគេ​ឡើង​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន ​ដោយ​ត្រូវ​រង់​ចាំ​មើល​លទ្ធផល​ក្រុម Chelsea ​ដែល​ជា​គូ​ប្រជែង​របស់​ខ្លួន​សិន។ ប្រសិន​បើ​ក្រុម​តោ​ខៀវ​ឈ្នះ  ចាប់​ពី​២​គ្រាប់​ឡើង​ទៅ ​នោះ Liverpool ​នឹង​ធ្លាក់​មក​លេខ​២​វិញ​ហើយ៕ប្រភព៖ dailymail

  • Liverpool ​នៅ​តែ​ខ្លាំង​សប្ដាហ៍​នេះ ​ស៊ី Southampton ​ផុយ