Real ​ឱ្យ Bonus ​កីឡាករ​ជិត​៣លាន​ដុល្លារ​បើ​ឈ្នះ UCL ​ខណៈ Liverpool ​ឱ្យ​កីឡាករ​តិច​ណាស់

ក្រុម​កីឡាករ​របស់​ក្លឹប Real Madrid ទាំង​អស់​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ក្នុង​ម្នាក់ ​២​លាន​ផោន (ជិត​៣​លាន​ដុល្លារ​) ​ប្រសិន​បើ​ពួកគេ​អាច​យក​ឈ្នះ Liverpoolលើក​ពាន UEFA Champions League ​បាន។

ជាមួយ​គ្នា​នេះ​ដែរ ខាង Liverpool ​វិញ ​ហាក់​ដូចជា​ឱ្យ​តិច​ជាង Real Madrid ​ឆ្ងាយ ពោល​គឺ​ពួកគេ​ឱ្យ​កីឡាករ​ទាំង​អស់​ត្រឹម​តែ​២​សែន​ផោន​ប៉ុណ្ណោះ។ ​ចំនួន​នេះ​​បើ​ធៀប​ជាមួយ​ក្រុម Real Madrid ​វិញ គឺ​ខុស​គ្នា​ខ្លាំង។ យ៉ាងណាមិញ ​ប្រិយមិត្ត​អាច​ស្រមៃ​បាន​ថា Real Madrid ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ហើយ​ពួកគេ​ឈ្នះ​ពាន​នេះ​បាន​១២​ដង​មក​ហើយ ​ដូច្នេះ​ការ​ផ្ដល់​ឱ្យ​កីឡាករ​ត្រឹម​ម្នាក់ ២​លាន​ផោន​នេះ ​ហាក់​ដូចជាមិន​ច្រើន​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ Liverpool ​ជា​ក្រុម​ថ្មី​មួយ​ទើប​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​នេះ​ទេ ​ក្រោយ​ខកខាន​បង្ហាញ​វត្តមាន​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។ ដូច្នេះ​ការ​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​កីឡាករ​ក៏​អាច​តាម​ហ្នឹង​ដែរ។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង គៀវ ​ប្រទេស​អ៊ុយក្រែន ​នា​ថ្ងៃ​ទី​២៦​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT