Messi ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ​ឱ្យ Barca ​យក​ឈ្នះ PSV ​៤-០

Lionel Messi ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ​ក្នុង​ជ័យជម្នះ FC Barcelona ៤-០ PSV ​វគ្គ​សន្សំ​ពិន្ទុ ​តាម​ពូល​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​យប់មិញ​នេះ។

លេង​នៅ​ទឹក​ដី Barcelona ​ពិត​ជា​ធ្វើ​ឱ្យ PSV ​ពិបាក​មែនទែន ​ដោយ​បរាជ័យ​ដល់​ទៅ​៤​គ្រាប់​ឯ​ណោះ​ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​នេះ។ Messi ​ដែល​ជា​ប្រធាន​ក្រុម​ពិត​ជា​ធ្វើ​បាន​ល្អ ​ដោយ​រក​

បាន​៣​គ្រាប់​ម្នាក់​ឯង ​ក្នុង​ការ​លេង​បើក​រដូវកាល​ថ្មី UCL ​។ ខណៈ​ដែល​១​គ្រាប់​ទៀត​នោះ រក​បាន​ដោយ​កីឡាករ Dembele ​។ ​គេ​សង្កេត​ឃើញ​ថា​ក្រុម Barcelona ​លេង ​ដោយ​មាន​ទំនុក​ចិត្ត​

បំផុត ​និង​សម្រុក​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​ភ្ញៀវ ​ដើម្បី​ស្វែង​រក​គ្រាប់​បាល់​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​។

Messi ​ធ្លាប់​បាន​និយាយ​ថា ​រដូវ​កាល​នេះ​ខ្លួន​ឯង​នឹង​ធ្វើ​គ្រប់​យ៉ាង ដើម្បី​ឱ្យ Barcelona ​យក​ពាន​រង្វាន់ UEFA Champions League ​ត្រលប់​មក​ឱ្យ​អ្នក​គាំទ្រ​វិញ ​ក្រោយ​ខកខាន​ប៉ុន្មាន​ឆ្នាំ​មក​នេះ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT