អាស៊ាន ​សរ​សើរ​កម្ពុជាធ្វើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ហើយ​មុនស៊ីហ្គេមចូលមកដល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បណ្ដាប្រទេសនៅតំបន់អាស៊ាន បាន​សម្ដែង​ការ​អប​អរ​សាទរ និង​កោត​សរសើរ​ជា​ខ្លាំង ចំ​ពោះ​ប្រ​ទេស​កម្ពុជា ដែល​បាន​សាងសង់ហេដ្ឋា​រចនា​សម្ព័ន្ធ​រួច​រាល់ សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រ​កួត​កី​ឡា​ស៊ីហ្គេម (SEA Games) និង​អាស៊ាន​ប៉ារ៉ា​ហ្គេម (ASEAN Para Games) នា​ឆ្នាំ​២០២៣។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម វ៉ាត់ ចំរើន អគ្គ​លេ​ខា​ធិ​ការ​គណៈ​កម្មា​ធិ​ការ​ជាតិ CAMSOC និង​​ជា​អគ្គ​លេ​ខា​ធិ​ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសាទរពីបណ្ដាប្រទេសក្នុងតំបន់នេះ ធ្វើឡើងក្នុងកិច្ច​ប្រជុំ​របស់​គណៈ​អចិ​ន្ដ្រៃយ៍ នៃ​ក្រុម​ប្រឹក្សា​កីឡាអាស៊ីអគ្នេយ៍ កាល​ពីចុង​សប្ដាហ៍​មុន ដោយ​តំណាង​ប្រទេស​នី​មួយៗ បាន​បង្ហាញ​នូវ​សុ​ទិដ្ឋិ​និ​យម​ខ្ពស់ ចំ​ពោះ​ការ​ត្រៀម​ខ្លួនធ្វើ​ម្ចាស់​ផ្ទះ​លើក​ដំ​បូង​របស់​កម្ពុជា ពិ​សេស​ការ​កសាង​នូវ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​បាន​លឿន​មុន​ការ​ប្រ​កួត​មក​ដល់ ដោយ​មិន​បង្អែ​បង្អង់ ឬផ្ដេក​ផ្ដួល​ទៅ​តាម​ស្ថាន​ភាព​កូវីដ-១៩ ក៏​ដូច​ជា​ការ​ប្រ​កួត​ស៊ីហ្គេម នៅ​វៀត​ណាម ដែល​កំ​ពុង​ស្ថិត​ក្នុង​ភាព​ស្រ​ពេច​ស្រ​ពិល​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា «ប្រទេសទាំង​អស់​មាន​ការ​គាំទ្រ បន្ទាប់​ពី​បាន​ស្ដាប់​នូវ​ការ​រាយ​ការណ៍​ពី​វឌ្ឍ​ន​ភាព​ការ​រៀប​ចំ​របស់​យើង ពិសេស​ក្រោយ​ពិធី​ប្រ​គល់​-​ទទួល​វិ​មាន​កីឡ​ដ្ឋាន នៃ​ពហុ​កី​ឡ​ដ្ឋាន​ជាតិ​ម​​រ​តក​តេជោ ក្រោម​អ​ធិ​ប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​សម្ដេច​តេ​ជោ​នា​យក​រដ្ឋ​មន្ដ្រី និង​រដ្ឋ​មន្ដ្រី​ការ​បរ​ទេស​ចិន ឯកឧត្តម វ៉ាង យី គឺ​ប្រ​ទេស​ទាំង​អស់ បាន​អប​អរ​សា​ទរ ហើយ​បាន​កោត​សរ​សើរ ចំ​ពោះ​កម្ពុជា ដែល​បាន​ធ្វើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ហើយ​មុន ដ្បិត​ជា​ទូទៅ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ប្រ​ទេស​ម្ចាស់​ផ្ទះ​មុនៗ គឺ​ថា​កៀក​ថ្ងៃ​ព្រឹត្តិការណ៍ ទើបធ្វើហើយ តែ​ឥលូវ​នេះ កម្ពុជា​យើង អាច​ធ្វើ​បាន​មុន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បានសង្កត់​ធ្ងន់​ថា «បណ្ដា​ប្រ​ទេស​ទាំង​អស់ បាន​គាំទ្រ​យ៉ាង​ពេញ​ទំ​ហឹង ចំ​ពោះ​កម្ពុជា ដែល​ត្រូវ​ដឹក​នាំ​បន្ដ​វេណ​ឲ្យ​បាន​ទាន់​ពេល​វេលា និង​ត្រូវ​តាម​ពេល​វេលា​ផង​ដែរ ដោយ​មិន​បង្អែ​បង្អង់ ឬ​ព្រ​ងើយ​កន្ដើយ ទៅ​តាម​សភាព​ការ​ណ៍នៃ​ការ​ធ្វើ​ម្ចាស់​ផ្ទះ ឬ​មិនធ្វើ​ម្ចាស់​ផ្ទះ​របស់​វៀត​ណាម​ឡើយ គឺ​គេ​គាំទ្រ​ឲ្យ​កម្ពុជា​ទៅ​មុខ​ជា​និច្ច ហើយ​ដឹក​នាំ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​នៅ​ស៊ីហ្គេម និង​អា​ស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ​២០២៣ ហើយ​គេ​សង្ឃឹម​ថា កម្ពុជា​នឹង​ធ្វើឲ្យ​មាន​ភាព​អស្ចារ្យ​មួយ ជា​ម្ចាស់​ផ្ទះ​មួយ​ដែល​មាន​លក្ខណៈ​អស្ចារ្យ នៅ​ក្នុង​ប្រវត្តិ​នៃ​ការ​ប្រ​កួត​ស៊ីហ្គេម»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរដឹងថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅ​កម្ពុជា នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុន​បន្ដ​រៀប​ចំ​ការ​ប្រ​កួត​ព្រឹត្តិ​ការណ៍​កីឡាជនពិការប្រចាំតំបន់ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់​ពីថ្ងៃ​ទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ កម្ពុជា គ្រោង​រៀប​ចំ​ការ​ប្រ​កួត​ស៊ី​ហ្គេម​នៅ​គោលដៅ​ធំៗ​ចំនួន៥ រួមមានរាជធានីភ្នំពេញ ខេត្ត​សៀម​រាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ខណៈពិធីបើក-បិទ នឹង​ធ្វើ​ឡើង​នៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែល​ទើប​រៀប​ចំ​ពិធីប្រគល់-ទទួល កាលពីពេលថ្មីៗ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT