ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Everton គឺ James Rodriguez ទីបំផុតបានប្រកាសបញ្ចប់កុងត្រាមុនកាលកំណត់ រួចផ្ទេរទៅក្លឹបថ្មីនៅតំបន់អាស៊ី ជាផ្លូវការហើយ។ តាមដំណឹងផ្លូវការនៅយប់ថ្ងៃពុធនេះ គឺ James សម្រេចការផ្ទេរទៅក្លឹប Al-Rayyan នៅឯប្រទេសកាតា។
កីឡាករវ័យ ៣០ ឆ្នាំ តាមថាត្រូវផុតកុងត្រានៅចុងខែមិថុនា ឆ្នាំ ២០២២ តែគេបានចរចាបញ្ចប់មុនកាលកំណត់ រួចជ្រើសរើសក្លឹប Al-Rayyan ជាទ្រនំថ្មី ដែលល្ហិចល្ហៀងថា អាចទទួលបានថ្លៃពលកម្មល្បាក់ ២០០ ០០០ ផោន/សប្តាហ៍។
តាមពិតទៅ James បើលោក Carlo Ancelotti បន្តនៅ គឺគេត្រូវបន្តឈរជើងដូចគ្នា តែក្រោយការមកដល់របស់គ្រូថ្មីលោក Rafael Benitez ក៏នាំឲ្យការសម្រេចចិត្តរបស់កីឡាករកូឡុំប៊ីជ្រើសរើសផ្លូវផ្សេង ហើយនៅរដូវកាល ២០២១/២២ មិនទាន់បង្ហាញខ្លួនសូម្បីមួយនាទីលើទីលាន មុនពេលចាកចេញ៕
ប្រភព៖ AF