Floyd Mayweather បានប្រកាសថានឹងចូលប្រឡូកក្នុងសង្វៀនប្រដាល់វិញ ហើយក៏ព្រមវាយជាមួយ Manny Pacquiao ជាលើកទី២ផងដែរ។
Mayweather បានយកឈ្នះពិន្ទុ Pacquiao កាលពីឆ្នាំ២០១៥កន្លងទៅនៅទឹកដីអាមេរិក ប៉ុន្តែអ្នកប្រដាល់ហ្វីលីពីនយល់ថាការប្រកួតនោះលោកជាអ្នកឈ្នះ មិនមែន Mayweather ទេ។
ក្រោយមកទៀត រូបគេតែងតែស្នើឱ្យមានការប្រកួតជាថ្មីម្ដងទៀតជានិច្ច ប៉ុន្តែអ្នកប្រដាល់មិនដែលចាញ់ខាងលើបដិសេធរហូត ហើយថែមទាំងទៅប្រកួតជាមួយកីឡាករផ្សេង រហូតដល់ប្រកាសចូលនិវត្តទៀតផង។
ប្លែកអីនៅយប់មិញនេះ Floyd បានបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួនថា៖ “ខ្ញុំនឹងត្រលប់ចូលសង្វៀនវិញនៅឆ្នាំនេះ ហើយប្រកួតជាមួយ Pacman ។
ហើយខ្ញុំមិនចង់ឮពាក្យថា ខ្ញុំឈឺស្មាមុនការប្រកួតទៀតទេ”។ ដោយឡែក Manny ក៏ចេញមុខមកនិយាយដែរថា ប្រសិនបើ Floyd ចង់ប្រកួតជាថ្មី អាចស្វាគមន៍បាន ខ្ញុំនៅមានខ្សែក្រវាត់ដើម្បីវាយជាមួយគេទៀត៕ប្រភព៖ DailyMail