អាជីវកម្ម​បាល់ទាត់! ទិញ​មក​ថោក លក់​វិញ​ថ្លៃ កីឡាករ​ទាំង ៧ នាំ​ចំណេញ​ដល់​ក្លឹប​ខ្ពស់​បំផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាល់ទាត់​នា​យុគសម័យ​បច្ចុប្បន្ន​នេះ ក្លឹប​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប​បាន​ផ្តោត​ទៅ​លើ​យុវជន​ដែល​ពោរពេញ​ដោយ​គុណភាព ហើយ​ពួក​គេ​ស៊ូ​ចំណាយ​ ១០ ទៅ ២០ លាន​អឺរ៉ូ យក​មក​អភិវឌ្ឍ​បន្ត​ ព្រោះ​បើ​យក​មក​ត្រូវ​ក៏​អាច​ចំណេញ​កប់ក្តោង​ខ្លះ​ ១ ទ្វេ​ជា ១០ ក៏​មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​ប្រៀប​ដូច​ជា​ជំនួញ​មួយ​ក្នុង​ពិភព​បាល់ទាត់ ដែល​ជា​ធម្មតា​ហើយ​ក្លឹប​ចង់​ចាយ​តិច និង​លក់​ចេញ​ទៅ​វិញ​បាន​ច្រើន។ រី​ឯ​ក្លឹប​ខ្លះ​ក៏​មាន​ចក្ខុវិស័យ​រយៈ​ពេល​យូរ គឺ​សម្លឹង​រក​កីឡាករ​ណា​ដែល​ពួក​គេ​អាច​យក​មក​ប្រើប្រាស់​ច្រើន​ឆ្នាំ​ ហើយ​នៅ​មាន​តម្លៃ​ខ្លួន​ អាច​ផ្តល់​ផល​ចំណេញ​មក​ក្លឹប​វិញ​ទៀត​នៅ​ពេល​ក្រោយ។ ខាង​ក្រោម CTS Sports បង្ហាញ​ឈ្មោះ​កីឡាករ​ទាំង ៧ ដែល​នាំ​ផល​ចំនេញ​ចូល​ក្លឹប​ខ្ពស់​បំផុត​នៅ​រយៈ​ពេល ២ ទសវត្ស​ចុង​ក្រោយ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧) Cristiano Ronaldo

ត្រលប់​ទៅ​ឆ្នាំ ២០០៣ ក្លឹប​បិសាច​ក្រហម Man Utd បាន​ចរចា​ភ្លាមៗ​លើ​ការ​នាំ​យក Cristiano Ronaldo ក្រោយ​ពី​ឃើញ​គុណភាព​ដ៏​លេចធ្លោ​ក្នុង​ការ​ប្រកួត​មិត្តភាព​ឲ្យ​ក្លឹប Sporting CP។ ពេល​នោះ ក្រុម​ដឹកនាំ​ដោយ​អ្នកចាត់ការ Sir Alex Ferguson បាន​ចាយ​លុយ ១៩ លាន​អឺរ៉ូ ទាំង​មិន​ស្ទាក់ស្ទើរ លើ​ការ​នាំ​យក​យុវជន​វ័យ ១៨ ឆ្នាំ​មក​កាន់​ទឹកដី Old Trafford។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​ការ​ចំណាយ​ដ៏​ត្រឹមត្រូវ​មួយ​របស់ United ដោយ​រយៈ​ពេល ៦ ឆ្នាំ​បន្ទាប់ ក្រៅ​ពី Ronaldo អាច​បង្កើត​សមិទ្ធផល​ជួយ​ក្លឹប​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ហើយ ជាង​នេះ​តម្លៃ​ខ្លួន​របស់​លោក​ពេល​ផ្ទេរ​ទៅ Real Madrid ក៏​អាច​នាំ​ផល​ចំណេញ ៧៥ លាន​អឺរ៉ូ សម្រាប់​បិសាច​ក្រហម​ថែម​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦) Jadon Sancho

យុវជន​ដែល City មើល​រំលង កាល​ពី​ឆ្នាំ ២០១៧ បាន​លក់​ទៅ​ឲ្យ Dortmund នៅ​តម្លៃ ៧,៨៤ លាន​អឺរ៉ូ លុះ​ទទួល​បាន​ការ​អភិវឌ្ឍ​ត្រឹម​តែ​រយៈ​ពេល ៤ ឆ្នាំ តម្លៃ​ខ្លួន Sancho បាន​កើន​ឡើង​ហួស​ ១ ទ្វេ​ជា ១០។
កាល​ពី​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខែ​កក្កដា​កន្លង​ទៅ​នេះ ក្លឹប​រួម​ទីក្រុង Manchester គឺ​បិសាច​ក្រហម បាន​ចាយ​លុយ ៨៥ លាន​អឺរ៉ូ នាំ​យក​យុវជន​វ័យ ២១ ឆ្នាំ​ ត្រលប់​មក​ស្រុក​កំណើត ទឹកដី​អង់គ្លេស​វិញ។ ការ​ផ្ទេរ​សារ​នេះ Dortmund ចំណេញ​លុយ​បាន ៧៧,១៧ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) Eden Hazard

ជា​អតីត​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប Lille ដែល​ត្រូវ​បាន​តោ​ខៀវ Chelsea ចាយ​លុយ ៣៥ លាន​អឺរ៉ូ នាំ​យក​គេ​មក​កាន់ Stamford Bridge នៅ​ឆ្នាំ ២០១២។ រំលង​បាន ៧ ឆ្នាំ ក្លឹប​ Real Madrid ក៏​ចាប់​អារម្មណ៍​មើល​ឃើញ​សមត្ថភាព​កីឡាករ​បែលហ្សិក ថា​អាច​ជំនួស​វត្តមាន Ronaldo បាន ពេល​នោះ​ក្លឹប​អេស្ប៉ាញ​ទម្លាក់​លុយ​ធំ ១១៥ លាន​អឺរ៉ូ ទៅ​ឲ្យ Chelsea ដែល​នេះ​ជា​ការ​ផ្ទេរ​ចូល​នៅ​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប Real Madrid។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​សម្រាប់​ក្លឹប​អាណាព្យាបាល​តោ​ខៀវ​ឯ​ណោះ បូក​ចុះ​ឡើង​ពួក​គេ​ចំណេញ​លុយ ៨០ លាន​អឺរ៉ូ។

៤) Gareth Bale

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​ការ​វិនិយោគ​នាំ​ផល​ចំណេញ​ធំ​បំផុត​សម្រាប់ Spurs ដោយ​កាល​ពី​ឆ្នាំ ២០០៧ ពួក​គេ​បាន​ចាយ​លុយ ១៤,៧ លាន​អឺរ៉ូ ទិញ Bale ចេញ​ពី Southampton។ ដោយ​ក្រោយ​លេង​បាន ៦ ឆ្នាំ​ឲ្យ​ក្លឹប​ក្នុង​ទីក្រុង​ឡុង តម្លៃ​ខ្លួន​សញ្ជាតិ​វែល​ក៏​ឡើង​ដល់ ១០១ លាន​អឺរ៉ូ ពេល Spurs លក់​ទៅ​ឲ្យ​ក្លឹប Real Madrid។ ដូច្នេះ​មាន​ន័យ​ថា អភិវឌ្ឍ​ជើង Bale ៦ រដូវ​កាល ក្លឹប Spurs ចំណេញ​លុយ ៨៦,៣ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Ousmane Dembele

កីឡាករ​ដែល​នាំ​ផល​ចំណេញ​ខ្ពស់​បំផុត​ឲ្យ Dortmund មិនមែន​ជា Sancho ទេ តែ​គឺ​ជា Dembele។ ក្លឹប​អាល្លឺម៉ង់ កើប​ផល​ចំណេញ​ដល់​ទៅ ១០០ លាន​អឺរ៉ូ ក្រោយ​យក​កីឡាករ​បារាំង​ចេញ​ពី Rennes នៅ​ឆ្នាំ ២០១៦ ហើយ​លក់​ទៅ​វិញ​នៅ​ឆ្នាំ ២០១៧ ឲ្យ Barcelona។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Philippe Coutinho

កីឡាករ​ប្រេស៊ីល ត្រូវ​បាន​ Liverpool ចាយ​ ១៣ លាន​អឺរ៉ូ ថ្ពក់​យក​គេ​ចេញ​ពី Inter Milan នៅ​ឆ្នាំ ២០១៣ ហើយ​ក្រោយ​សន្សំ​គុណភាព​រយៈ​ពេល ៥ ឆ្នាំ តម្លៃ​ផ្ទេរ​ចេញ​ជា​ថ្មី​របស់ Coutinho បាន​ឡើង​ដល់ ១៣៥ លាន​អឺរ៉ូ ពោល​នាំ​ផល​ចំណេញ ១២២ លាន​អឺរ៉ូ​ឲ្យ​មក​ហង្ស​ក្រហម ពេល​លក់​ឲ្យ​ក្លឹប Barcelona។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Neymar

ទន្ទឹម​នឹង​ការ​ផ្តល់​ផល​ចំណេញ​រយ​លាន​ឲ្យ​ក្លឹប​ដទៃ សម្រាប់ Barcelona ក៏​សម្ងំ​កើប​បាន​លុយ​ធំ​មួយ​ប្រ៉ាវ​ផង​ដែរ កាល​លក់ Neymar ឲ្យ​ទៅ PSG។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​មាន​បុណ្យ​ចាយ ៨៨,២០ លាន​អឺរ៉ូ យក Neymar ចេញ​ពី Santos ទាំង​មិន​ញញើត​ដៃ ហើយ​វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ព្រោះ​នៅ ៤ ឆ្នាំ​បន្ទាប់ ក្លឹប​ម្ចាស់ដី Camp Nou អាច​ផ្ទេរ​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក​ទៅ​ឲ្យ PSG ជាមួយ​ផល​ចំណេញ​ដល់​ទៅ ១៣៣,៨ លាន​អឺរ៉ូ៕

ប្រភព៖ TransferMarkt

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT