ម្ចាស់​ជើង​ឯក Euro លេង​បាន​ត្រឹម​ស្មើ​ទល់​បុលហ្គារី តែ​ឱកាស​បំបែក​កំណត់ត្រា​ខ្នាត​យក្ស​មិន​ទាន់​របូត​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី មិន​ទទួល​បាន ៣ ពិន្ទុ​នោះ​ទេ ពី​ការ​ប្រកួត​ទល់​បុលហ្គារី​នៅ​ជុំ​ទី ៤ វគ្គ​ចូល​ពូល សម្រាប់​ព្រឹត្តិការណ៍​ជម្រុះ​បឋម World Cup 2022 កាល​ពី​យប់​មិញ។ មួយ​គ្រាប់​របស់ Federico Chiesa នៅ​នាទី ១៦ បាន​ត្រឹម​ជួយ​ឲ្យ​ក្រុម​យក ១ ពិន្ទុ​ពី​បុលហ្គារី ក្រោយ​ខាង​គូ​ប្រជែង​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី ៣៩ ដោយ​កីលាករ​ Atanas Illiev។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅ​មើល​ស្ថិតិ​លេង​យប់​មិញ អ៊ីតាលី​លេង​បាល់​សឹង​មួយ​តារាង​តែ​ឯង ដោយ​ស៊ុត​ណាស់​ដែរ​ដល់​ទៅ ២៧ លើក ចំ​គោលដៅ ៨ លើក គ្រប់គ្រង​បាល់ ៧៩ ភាគរយ ធៀប​នឹង​ខាង​បុលហ្គារី ស៊ុត​បាន​តែ ៤ លើក ចំ​គោលដៅ ២ លើក ប៉ះ​បាល់​បាន​តែ ២១៨ លើក​គត់ ពោល​ស្ថិតិ​ខុស​គ្នា ១ ទ្វេ​ជា ៤-៤ ឯ​ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ការ​ស្មើ​នេះ អ៊ីតាលី​នៅ​បន្ត​ឈរ​លេខ ១ ដដែល​ក្នុង​ពូល C ដោយ​មាន ១០ ពិន្ទុ​ពេញ ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​ ៤ លើក។ ពួក​គេ​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ស្វីស​នៅ​ជុំ​បន្ទាប់ លេង​ថ្ងៃ​ទី ៦ ​កញ្ញា ហើយ​ប្រសិន​អាច​ឈ្នះ​ឬ​ស្មើ នោះ​លោក Roberto Mancini នឹង​​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ទៀត​ហើយ គឺ​លេង​មិន​ស្គាល់​ពាក្យ​ថា ចាញ់ ៣៦ ប្រកួត យក​ឈ្នះ​ទៅ​លើ​ប្រេស៊ីល​និង​អេស្ប៉ាញ​បាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT