ក្រុមជម្រើសជាតិបារាំង លេងបានត្រឹមស្មើជាមួយក្រុមបូស្នីក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ បន្ទាប់ពីក្រុមមួយនេះមានកីឡាករទទួលបានកាតក្រហមម្នាក់។
សម្រាប់ការប្រកួតជម្រុះ Wold Cup 2022 ខាងលើនេះដែរ ក្រុមបូស្នីជាអ្នករកគ្រាប់បាល់នាំមុខមុនទៅលើក្រុមបារាំង ដោយខ្សែប្រយុទ្ធ Dzeko ជាអ្នកសម្រេចទីបាននៅនាទី៣៦។ តែការនាំមុខនេះបានត្រឹម៣នាទីប៉ុណ្ណោះ ព្រោះ Griezmann អាចរកគ្រាប់បាល់តាមស្មើវិញបាននៅនាទី៣៩។
ឈានចូលដល់តង់ទី២ ក្រុមបារាំងនៅសល់គ្នាត្រឹម១០នាក់ប៉ុណ្ណោះ ក្រោយពី Kounde ទទួលបានកាតក្រហមនៅនាទី៥១។ សល់ត្រឹមគ្នាប៉ុណ្ណឹងហើយ ទើបបានជាបារាំងមិនអាចធ្វើអ្វីក្រុមបូស្នីបានឡើយ ដោយបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ១-១ ប៉ុណ្ណោះ៕ប្រភព Dailymail