ភ្នាក់ងារ​រត់ការ​របស់ van de Beek ចេញ​មុខ​និយាយ​ ក្រោយ​ក្លឹប​បិទ​ផ្លូវ​មិន​ឲ្យ​គេ​ចេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​ដំណឹង​ថា ក្លឹប​បិសាច​ក្រហម Man Utd បាន​រារាំង​មិន​ឲ្យ Donny van de Beek ​ចាកចេញ​ពី​ក្លឹប បើ​ទោះ​បី​មាន​សំណើ​ពី​ក្លឹប​ដទៃ​ចង់​បាន ហើយ​វត្តមាន​របស់​គេ​នៅ Old Trafford មិន​ត្រូវ​បាន​ប្រើប្រាស់​ផង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​វ័យ ២៤ ឆ្នាំ​ក្រោយ​ផ្ទេរ​មក​បិសាច​ក្រហម​កាល​ពី​ឆ្នាំ​ទៅ ២០២០ សរុប​មក​ទល់​ពេល​នេះ គេ​ទើប​បង្ហាញ​ខ្លួន​បាន ៣៦ ប្រកួត​រក​បាន ១ គ្រាប់​និង Assist ២ លើក តែ​ភាគ​ច្រើន​ជា​កីឡាករ​បម្រុង សរុប​ការ​ជើង​ជា​នាទី តែ ១៤៥៦ នាទី​ប៉ុណ្ណោះ។ សុពលភាព​កុងត្រា​របស់​កីឡាករ​ហូឡង់​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ហើយ​ហាងឆេង​លើ​ទីផ្សារ​បច្ចុប្បន្ន​អាច​ថ្លៃ​ប្រមាណ ៣០ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​នេះ​លឺ​ថា Everton ចង់​បាន de Beek នៅ​ថ្ងៃ​ចុង​ក្រោយ​បិទ​ទីផ្សារ​ដោះដូរ ហើយ​ត្រឹម​តែ​លក្ខខណ្ឌ​ខ្ចី​ជើង​ ក៏ Man Utd បដិសេធ​មិន​យល់​ព្រម​ដែរ។ បើ​តាម​ការ​លើក​ឡើង​ពី​ភ្នាក់ងារ​របស់​កីឡាករ​ផ្ទាល់​លោក Guido Albers បាន​បង្ហាញ​ការ​យល់​ឃើញ​ថា៖ “ខ្ញុំ​សុំ​មិន​និយាយ​ច្រើន​អំពី​អារម្មណ៍​របស់ De Beek តែ​គ្រប់​គ្នា​ដឹង​ហើយ​ថា​គេ​ចង់​លេង​ខ្លាំង​ណាស់ គេ​ស្រលាញ់​បាល់ទាត់ ដូច្នេះ​ខ្ញុំ​ជឿ​ថា អ្នក​រាល់​គ្នា​អាច​យល់​ថា​ស្ថានភាព​បែប​ណា​ហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​នៅ​តែ​បន្ត​បែប​នេះ តាម​ស្ថានភាព​របស់​យុវជន​វ័យ ២៤ ឆ្នាំ អាច​នឹង​ប្រឈម​ការ​ខ្សត់​ឱកាស​ទៅ​លេង​នៅ​ជម្រើស​ជាតិ​ថែម​ទៀត​ផង ព្រោះ​ក្រោម​ការ​ដឹកនាំ​របស់ Louis van Gaal គឺ​មើល​លើ​គុណភាព មិន​ប្រើ​មនោសញ្ចេតនា​ដូច​កាល​ជំនាន់​គ្រូ​ចាស់​ឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT