ក្លឹប Manchester City បានប្រកាសបន្ដកុងត្រាដល់ខ្សែការពារ John Stones រហូតដល់ឆ្នាំ២០២៦ឯណោះ បន្ទាប់ពីមើលឃើញថាកីឡាករអង់គ្លេសរូបនេះធ្វើបានល្អ។
កុងត្រាចាស់របស់ Stones ផុតនៅដាច់ឆ្នាំក្រោយនេះហើយ តែក្រុម Man City ក៏ព្យាយាមចរចាដើម្បីបន្ដកុងត្រាថ្មី រហូតដល់ទទួលបានលទ្ធផលផងដែរ។ នៅយប់មិញនេះ ក្លឹបក៏បានប្រកាសជាផ្លូវការបន្ដកុងត្រាដល់ខ្សែការពារអង់គ្លេសនេះ រហូតដល់ឆ្នាំ២០២៦។
Stones វ័យ២៧ឆ្នាំបានមកដល់និងក្លាយជាខ្សែការពារជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Pep ។អតីតកីឡាករ Everton ខាងលើនេះ បង្ហាញខ្លួនបាន១៦៨ប្រកួតមកហើយ និងជួយក្រុមឈ្នះពានរង្វាន់ជាច្រើនជាពិសេសលីគកំពូលអង់គ្លេសតែម្ដង៕
ប្រភព៖ marca