សត្រូវ​ចាស់ ៥ រូប អាច​នឹង​ប្រែ​ក្លាយ​ជា​មិត្ត​លើ​ទីលាន ក្រោយ​ Messi ចែក​ផ្លូវ​ពី Barcelona

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវ “ជីវិត Messi នៅ​ក្លឹប Barcelona” បាន​ឈាន​មក​ដល់​ភាគ​បញ្ចប់ ក្រោយ​ពី​ក្លឹប​ម្ចាស់ដី Camp Nou ប្រកាស​នូវ​បញ្ហា​រាំងស្ទះ ​នាំ​ឲ្យ​ការ​ចរចា​កុងត្រា​ថ្មី​ជាមួយ​កីឡាករ​អាហ្សង់ទីន​មិន​អាច​សម្រេច​ទៅ​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលវេលា​ជាង ១៦ ឆ្នាំ​នៅ​ក្លឹប​ទោល​របស់ Messi ក៏​បាន​ឈាន​មក​ដល់​សញ្ញា​ខណ្ឌ ហើយ​ចុង​ក្រោយ​ Barcelona បាន​ត្រឹម​បន្សល់​ពាក្យ​អរគុណ និង​ជូនពរ​ដល់ Messi ឲ្យ​សម្រេច​ជោគជ័យ​នៅ​អាជីព​ជាមួយ​ក្លឹប​បន្ទាប់​នា​ពេល​ខាង​មុខ។ ស្រប​ពេល​ដែល M10 កំពុង​ទំនេរ​ជើង​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន ដែល​ទាមទារ​តែ​ការ​ចរចា​ថ្លៃ​ពលកម្ម ក៏​នាំ​ឲ្យ​មាន​ក្លឹប​ជា​ច្រើន​ហាក់​បង្ហាញ​ការ​ចាប់អារម្មណ៍ ជា​ពិសេស​គឺ​បណ្តា​ក្លឹប​ធំៗ​នៅ​ឯ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ផ្លូវ​មួយ​ក្នុង​ចំណោម​ផ្លូវ​ជា​ច្រើន​ខាង​មុខ​របស់ Messi ក៏​អាច​ជា​នឹង​នាំ​ឲ្យ​លោក ជួប​គូ​ប្រជែង​ចាស់ តែ​មក​សារ​នេះ​មិន​មែន​ជា​សត្រូវ តែ​គឺ​ជា​មិត្ត​ចាប់​ដៃ​សហការ​គ្នា​លើ​ទីលាន។ ខាង​ក្រោម CTS Sports បង្ហាញ​សត្រូវ​ចាស់ ៥ រូប​ ដែល​អាច​ក្លាយ​ជា​មិត្ត​រួម​ក្រុម​ថ្មី​របស់ Messi នៅ​ពេល​ខាង​មុខ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Raphael Varane

ជា​ខ្សែ​ការពារ​កណ្តាល​របស់ Man Utd តែ​អតីតកាល គឺ​ជា​ជញ្ជាំង​ការពារ​ដ៏​រឹងមាំ​របស់​ក្លឹប​អេស្ប៉ាញ Real Madrid។ Varane ក៏​ធ្លាប់​ប៉ះ​ទង្គិច​លើ​ទីលាន​ជាមួយ Messi ច្រើន​សារ​មក​ហើយ​ដែរ តែ​ថា​មិន​ត្រូវ​នៅ​ពេល​ខាង​មុខ ប្រសិន​ Man Utd អាច​មាន​លទ្ធភាព​នាំ​យក​កីឡាករ​អាហ្សង់ទីន​បាន​ដោយ​ជោគជ័យ នោះ​វា​ក៏​នឹង​ក្លាយ​ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Thiago Silva

ខ្សែ​ការពារ​សញ្ជាតិ​ប្រេស៊ីល ធ្លាប់​ជួយ PSG តតាំង Barcelona កាល​ពី​នៅ Champions League ប៉ុន្មាន​ឆ្នាំ​មុន ដោយ​ជើង​ទី ១ លុត​អ្នក​មាន​បុណ្យ​ ៤-០​ មុន​ទទួល​រង​ការ​វាយបក​ ៦-១ វិញ​នៅ​ជើង​ទី ២។ លើស​ពី​នេះ Silva និង Messi ក៏​ធ្លាប់​ប៉ះ​គ្នា នៅ​ព្រឹត្តិការណ៍​អន្តរជាតិ Copa America ច្រើន​លើក​ផង​ដែរ ពោល​ប្រេស៊ីល​ធ្លាប់​ផ្តល់​មេរៀន​ជូរចត់​ឲ្យ​អាហ្សង់ទីន​រាប់​ភ្លេច ទម្រាំ​ពួក​គេ​អាច​សាង​កេរ​ឈ្មោះ​លើក​ពាន​ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ថា​វា​អាច​កើត​ឡើង​ទៅ​បាន ការ​ដែល Messi ផ្ទេរ​មក Stamford Bridge ព្រោះ​អី​ពេល​នេះ​ក្លឹប​ដែល​សេដ្ឋី​រុស្ស៊ី ជា​ប្រធាន​ ក៏​កំពុង​ចង់​បាន​ម៉ាស៊ីន​បញ្ចប់​ទី​ថ្មី​ស្រាប់​ផង ហើយ​លឺ​ថា​ហ៊ាន​ចាយ​ដល់​ខ្ទង់​រយ​លាន​លើ​ការ​នាំ​យក Lukaku។​ ដូច្នេះ​បើ​ពួក​គេ​បង្វែរ​រ៉ាដា​ពី​ការ​ចរចា​កីឡាករ​បែលហ្សិក មក​កីឡាករ​អាហ្សង់ទីន នោះ​ថា​មិន​ត្រូវ​ Silva ​ក៏​នឹង​ក្លាយ​ជា​មិត្ត​រួម​ក្រុម​របស់ Messi នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Ederson

អ្នកចាំទី Ederson មិន​សូវ​ប៉ះ​គ្នា​ជាមួយ Messi នៅ​ការ​លេង​ឲ្យ​ក្លឹប​នោះ​ទេ តែ​ការ​ប្រជែង​នៅ​ជម្រើស​ជាតិ ដែល​ប្រេស៊ីល និង​អាហ្សង់ទីន​ស្ថិត​នៅ​ទ្វីប​តែ​មួយ គឺ​រមែង​កើត​ឡើង​ច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​ហើយ​បើ M10 ដាក់​ចិត្ត​ជ្រើស​យក Man City ជា​ក្លឹប​ថ្មី​នៅ​ពេល​បន្ទាប់ នោះ​មិន​ត្រឹម​តែ​បាន​ជួប​លោក Pep Guardiola ដែល​ជា​គ្រូ​ចាស់​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​មាន​​ពេលវេលា​បង្កើត​ចំណង​មិត្តភាព​ថ្មី ជាមួយ​គូ​ប្រជែង Ederson ​ផង​ដែរ។ ករណី​នេះ​អាច​កើត​ឡើង​ទៅ​បាន លុះត្រា City បញ្ឈប់​ការ​ចង់​បាន Harry Kane ពី Tottenham Hotspur ហើយ​ងាក​មក​ចរចា​ជាមួយ M10។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Sergio Ramos និង Keylor Navas

Messi តែងតែ​និយាយ​ថា ចង់​មាន​ពេលវេលា​រួម​ជើង​ជា​ថ្មី​ជាមួយ​នឹង Neymar ដូច្នេះ​នេះ​ជា​ពេល​ល្អ​បំផុត​ហើយ ក្នុង​ការ​ដើរ​តាម​បេះដូង​របស់​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្រៅ​ពី​បាន​ជួប​មិត្ត​ចាស់ Messi ក៏​ប្រឈម​នឹង​ត្រូវ​ជួប​សត្រូវ​ចាស់​ ដែល​ជា​អតីត​កូន​ក្រុម Madrid ២ រូប​ផង​ដែរ នោះ​គឺ​អ្នកចាំទី Keylor Navas និង​ខ្សែ​ការពារ Sergio Ramos។ ដូច​អ្នក​ដឹង​ស្រាប់​ហើយ កាល​នៅ La Liga ឲ្យ​តែ El Clasico កើត​ឡើង​ម្តងៗ ដឹង​តែ​ពួក​គេ​ហែក​មុខ​យក្ស​ដាក់​គ្នា ​មិន​ឲ្យ​ប្រកួត​នោះ​ស្ងាត់​កីឡដ្ឋានឡើយ។ សរុប​មក​តើ​អ្នក​គិត​ថា តារា​ឆ្នើម​វ័យ ៣៤ ឆ្នាំ គួរ​តែ​ជ្រើសរើស​យក​ក្លឹប​ណា​មួយ​នៅ​ពេល​បន្ទាប់?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT