ក្លឹបបិសាចក្រហម Manchester United នៅទីផ្សារដោះដូររដូវក្តៅសារនេះ យកបានកីឡាករសំខាន់ៗដូចជា Raphael Varane និង Jadon Sancho តែទៅមើលការចាកចេញក៏មានច្រើនគ្នាផងដែរ តែគ្រាន់មិនមែនជាកីឡាករសំខាន់។
ប៉ុន្មានម៉ោងមុននេះ ក្លឹបក៏ទើបតែប្រកាសនៅដំណឹងនៃការចាកចេញកីឡាករទី ៤ សម្រាប់ទីផ្សារដោះដូររដូវក្តៅ នោះគឺការប្រគល់ខ្សែប្រយុទ្ធស្លាប Facundo Pellistri ឲ្យទៅក្លឹប Alaves នៅ La Liga ខ្ចីជើង។ គ្រប់គ្នាប្រហែលជាមិនសូវស្គាល់យុវជនសញ្ជាតិអ៊ុយរុយហ្គាយរូបនេះទេ ដោយគេជាកីឡាករដែលក្លឹបបិសាចក្រហម ទិញនៅតម្លៃ ៨,៥ លានអឺរ៉ូ ពីក្លឹប Penarol កាលពីខែតុលា ឆ្នាំ ២០២០។
នេះជាការខ្ចីជើងលើកទី ២ ហើយរបស់ Alaves ដោយកន្លងមក ក្លឹបនៅអេស្ប៉ាញក៏ជួយចេញថ្លៃពលកម្ម Pellistri ជំនួស United បានមួយរយៈពេលផងដែរ។ នេះជាកីឡាករទី ៤ ដែលចាកចេញពីក្លឹប រាប់ទាំងការខ្ចីជើងនិងចេញលក្ខណៈអចិន្ត្រៃយ៍ ដោយកន្លងមកមាន Joel Pereira, Tahith Chong និង Sergio Romero៕
ប្រភព៖ Twitter