លោក Ronald Koeman អ្នកចាត់ការក្រុម FC Barcelona បាននិយាយថាលោកមិនចូលចិត្តចាញ់នោះទេ បើទោះជាការប្រកួតនោះជាប្រកួតមិត្តភាពកម្ដៅសាច់ដុំក៏ដោយ។
ក្រុម Barcelona បានបរាជ័យក្រោមថ្វីជើងក្រុម Salzburg ក្នុងលទ្ធផល ២-១ នាការប្រកួតមិត្តភាពនៅប្រទេសអាល្លឺម៉ង់កាលពីយប់មិញនេះ។ បរាជ័យនេះដែរ បានធ្វើឱ្យលោក Koeman មិនសប្បាយចិត្តនោះទេ ខណៈដែលលោកចង់មានកំណត់ត្រាឈ្នះ បើទោះជាលេងមិត្តភាពក៏ដោយ ។
ក្រោយការប្រកួតគ្រូបង្វឹកសញ្ជាតិហុល្លង់ខាងលើបាននិយាយថា៖ “វាជារឿងល្អសម្រាប់យើងក្នុងការប្រកួតមិត្តភាពជាមួយការលេងបែបនេះ ប៉ុន្តែយើងក៏បានឃើញថាដៃគូរបស់យើងលេងបានល្អខ្លាំងផងដែរ។ វាជាការប្រកួតល្អ ដែលកីឡាករយើងត្រូវប្រឹងប្រែងខ្លាំង និងរត់គ្រប់កន្លែង ប៉ុន្តែខ្ញុំមិនចូលចិត្តចាញ់នោះទេ”។
រំលឹកថាក្រុម FC Barcelona នឹងត្រូវប្រកួតមិត្តភាពដណ្ដើមពានរង្វាន់មួយជាមួយក្រុម Juventus នៅចុងសប្ដាហ៍នេះទៀត។ ខណៈដែលការប្រកួតនោះក៏ទំនងជានឹងមានវត្តមានរបស់ Lionel Messi ផងដែរ៕ប្រភព Marca