ការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុងតូក្យូ សម្រាប់វិញ្ញាសាបាល់ទាត់បុរស ទីបំផុតបានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយក្រុមជម្រើសជាតិប្រេស៊ីល នឹងត្រូវតតាំងក្រុមអេស្ប៉ាញ ហើយក្រុមមិកស៊ិក ត្រូវប៉ះម្ចាស់ផ្ទះជប៉ុននៅវគ្គដណ្ដើមយកលេខ ៣ ឬមេដាយសម្រិត។
ការប្រកួតវគ្គ ៤ ក្រុមចុងក្រោយដែលទើបបញ្ចប់ការផ្សាយផ្ទាល់លើទំព័រ CTS Sports មុននេះ គឺក្រុមម៉ិកស៊ីកូ បានចាញ់ប្រេស៊ីលតាមរយៈការស៊ុតបាល់ប៉េណាល់ទីថែមម៉ោង រីឯជប៉ុនចាញ់ អេស្ប៉ាញ ១-០ ដោយការរកបានគ្រាប់បាល់របស់ Marco Asensio នៅនាទី ១១៧ កៀកនឹងឈានដល់វគ្គកាត់សេចក្តីបាល់ប៉េណាល់ទីទៅហើយនោះ។
ចំពោះកាលបរិច្ឆេទប្រកួតដណ្តើមយកមេដាយសម្រិតរវាងម៊ិកស៊ីកូ និងជប៉ុន គឺនឹងលេងនៅវេលាម៉ោង ០៦:៣០ នាទីល្ងាច ថ្ងៃទី ៦ សីហា មុនមួយថ្ងៃនៃការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងប្រេស៊ីលនិងអេស្ប៉ាញ។ រំឭកថាកាលពីព្រឹត្តិការណ៍សារមុន ឆ្នាំ ២០១៦ គឺក្រុមប្រេស៊ីលជាអ្នកឈ្នះមេដាយមាស៕