Cristian Romero នឹងប្រាប់ទៅថ្នាក់ដឹកនាំក្លឹប Atalanta ផ្ទាល់តែម្ដង ថារូបគេមានបំណងចង់ផ្លាស់ទៅលេងនៅក្រុម Spurs នារដូវកាលថ្មីខាងមុខនេះ។
កីឡាករអាហ្សង់ទីនខាងលើនេះ មានបំណងចង់ចាកចេញពីក្រុមនៅអ៊ីតាលី ដើម្បីផ្លាស់ទៅលេងនៅក្រុម Spurs ដែលត្រូវបានគេដឹងថានឹងជំនួសកន្លែងរបស់កីឡាករ Toby Alderweireld ដែលចាកចេញទៅចូលរួមជាមួយក្រុម Al-Duhail ក្នុងប្រទេសកាតា។ ក្រុមរបស់លោក Nuno បានដាក់ដេញថ្លៃរូបគេក្នុងតម្លៃខ្លួន៤៣លានផោន ប៉ុន្តែមិនទាន់ទទួលបានការតបពីក្រុម Atalanta វិញនោះទេ។
យ៉ាងណាមិញ សាមីខ្លួន Romero ពិតជាចង់ចាកចេញមែនទែនហើយ។ ដោយរូបគេទំនងជានឹងប្រាប់ទៅថ្នាក់ដឹកនាំក្លឹបផ្ទាល់តែម្ដង ពីបំណងក្នុងការចេញដើម្បីទៅស្រង់យកបទពិសោធថ្មីនារដូវកាលខាងមុខនេះ៕
ប្រភព៖ dailymail