លោក Mauricio Pochettino បានដឹកនាំក្រុម PSG របូតពានរង្វាន់ Trophee des Champions បាត់ទៅហើយ ក្រោយពីចាញ់ក្រុម Lille ក្នុងលទ្ធផល ១-០ នៅយប់មិញនេះ។
សម្រាប់ការប្រកួតនេះដែរ ក្រុម PSG ដែលអវត្តមានតួអង្គសំខាន់ច្រើននាក់ មិនអាចធ្វើអ្វីក្រុម Lille បាននោះទេ ដោយបញ្ចប់ការប្រកួតត្រឹមបរាជ័យក្នុងលទ្ធផល ១-០ ប៉ុណ្ណោះ។ ខណៈដែលនេះគឺជាការបរាជ័យបើកឆាកសម្រាប់រដូវកាលថ្មីរបស់លោក Pochettino តែម្ដង ស្របពេលកន្លងមក PSG កម្ររបូតពានរង្វាន់បើកឆាកនេះណាស់។
រំលឹកថាក្រុម PSG ដែលឈ្នះពានរង្វាន់ច្រើនក្នុងលីគបារាំងនោះ នារដូវកាលខាងមុខនេះពួកគេបាននាំយកកីឡាករឆ្នើមៗជាច្រើននាក់មករួមក្រុម ដើម្បីសម្រេចបំណងឈ្នះពានរង្វាន់ UEFA Champions League របស់ខ្លួន។ តែការបើកឆាកចាញ់ Lille នេះបានធ្វើឱ្យអ្នកគាំទ្រចាប់ផ្ដើមសង្ស័យចំពោះសមត្ថភាពក្រុមបណ្ដើរៗហើយ៕
ប្រភព៖ dailymail