លទ្ធផលសរុបរបស់​ក្រុមអត្តពលិកកម្ពុជា​នៅព្រឹត្តិការណ៍អូឡាំពិក

អត្តពលិកកម្ពុជាដែល​ទៅ​ប្រកួតក្នុង​នាម​ជាកីឡាករអនុគ្រោះសិទ្ធិចូល​រួម​ក្នុងព្រឹត្តិការណ៍អូឡាំពិកបាន​បំពេញភារកិច្ចអស់​ហើយ​ដោយ​កីឡាករ កីឡាការនីរបស់​យើង​សុទ្ធតែ​បំបែក​កំណត់​ត្រារបស់​ខ្លួន​ ត្បិត​តែ​មិន​បាន​ឡើង​ទៅ​ជុំ​ប្រជែងមេដាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករហែលទឹកកម្ពុជា ហែម ប៉ុច បានបញ្ចប់ការប្រកួតរបស់ខ្លួន សម្រាប់វិញ្ញាសាហែល ៥០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) ហើយ ដោយឈរលេខរៀងទី៤ ក្នុងស៊េរីទី៤ ដោយប្រើថិរវេលា ២៤.៩១វិនាទី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហែម ប៉ុច បានបំបែកសិទ្ធផលចាស់របស់ខ្លួន ដែល​ធ្លាប់​ធ្វើបានចុងក្រោយលើវិញ្ញាសា ៥០ម៉ែត្រសេរី គឺថិរវេលា ២៤.៩២វិនាទី។ ប៉ុន្ដែនេះជាកំណត់ត្រាខ្ពស់បំផុត សម្រាប់អត្តពលិកហែលទឹកកម្ពុជា ក្នុងការប្រកួតកីឡាអូឡាំពិក វិញ្ញាសាហែល ៥០ម៉ែត្រសេរីបុរសកន្លងមក ដ្បិតលោក ហែម គិរី ធ្លាប់ធ្វើបានក្នុងថិរវេលា ២៦​.​៤១​វិនាទី កាលពីឆ្នាំ២០០០ និងកីឡាករ ហែម ថុនពន្លឺ ធ្លាប់ធ្វើបានក្នុងថិរវេលា ២៧.០៣វិនាទី កាលពីឆ្នាំ២០០៨។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក កីឡាការិនីហែលទឹកកម្ពុជា ឃឺន ប៊ុនពេជ្រមរកត បាន​បញ្ចប់ការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម ទីក្រុងតូក្យ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងស៊េរី សម្រាប់វិញ្ញាសាហែល ៥០ម៉ែត្រសេរី ដោយប្រើថិរវេលា ២៩.៤២វិនាទី ក្នុងការប្រកួតនៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្អែកលើលទ្ធផលខាងលើ ឃឺន ប៊ុនពេជ្រមរកត បានបំបែកសិទ្ធផលចាស់របស់ខ្លួន ដែលធ្លាប់ធ្វើបានចុងក្រោយក្នុងថិរវេលា ២៩.៩៩វិនាទី ប៉ុន្ដែទាបជាងអតីតកីឡាការិនី ហែមថុន វិទិនី ដែលធ្លាប់ធ្វើបានក្នុងថិរវេលា ២៩.៣៧នាទី លើវិញ្ញាសា ៥០ម៉ែត្រសេរីដូចគ្នា ក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងរីយ៉ូ កាលពីឆ្នាំ២០១៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញការធ្វើបានក្នុងថិរវេលា ២៩.៤២វិនាទីរបស់កីឡាការិនីវ័យក្មេងកម្ពុជារូបនេះ ពុំបានធ្វើឲ្យ ឃឺន ប៊ុនពេជ្រមរកត បន្ដដំណើរទៅវគ្គ ១៦នាក់ចុងក្រោយនោះទេ សូម្បីកីឡាការិនីឡាវ Budcharern ដែលប្រើថិរវេលា ២៩.២២វិនាទី និងឈរលេខ២ ក្នុងស៊េរីជាមួយគ្នា ក៏ពុំបានឡើងវគ្គបន្ដដែរ ដ្បិតថិរវេលានេះ មិនស្ថិតក្នុងបេក្ខភាព ១៦នាក់ចុងក្រោយឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់ បានបញ្ចប់ការប្រកួតវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ដោយប្រើថិរវេលា ១១.០២វិនាទី និងបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងស៊េរី ក្នុងចំណោមកីឡាករ ៩នាក់ សម្រាប់ការប្រកួតនៅពហុកីឡដ្ឋាន Olympic Stadium នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ។ តាមរយៈលទ្ធផលខាងលើ ប៉ែន សុគង់ មិនអាចបំបែកសិទ្ធផលចាស់របស់ខ្លួនបានទេ (១០.៨៧វិនាទី) ហើយក៏មិនអាចឡើងវគ្គបន្ដបានដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT