Mbappe និយាយ​មួយ​ឃ្លា​ ល្មម​ឲ្យ​អ្នក​គាំទ្រ Real ច្បាស់​ក្នុង​ចិត្ត​ហើយ ថា​គ្មាន​ផ្លូវ​នៅ​រដូវ​ក្តៅ​នេះ​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដរាប​ណា​ទីផ្សារ​ដោះដូរ​មិន​ទាន់​បិទ​ទ្វារ អ្នក​គាំទ្រ​ក្លឹប Real Madrid នៅ​តែ​រង់ចាំ​អុត​មើល​រឿង​អភិនិហា​ដែល​អាច​កើត​ឡើង​ ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ Kylian Mbappe ចេញ​ពី​ក្លឹប​សេដ្ឋី​បារាំង Paris Saint-Germain។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​ដូច​ជា​ក្លឹប Man Utd ដែល​ចំណាយ​ទាំង​លានៗ ក៏​នាំ​ឲ្យ​អ្នក​គាំទ្រ Real រំពឹង​ថា​ក្លឹប​របស់​ខ្លួន​អាច​ចាយ​ខ្ទង់​រយ​លាន បំបែក​កំណត់ត្រា​នាំ​យក​យុវជន​សញ្ជាតិ​បារាំង​ Mbappe អ៊ីចឹង​ដែរ តែ​តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន គឺ​ច្បាស់លាស់​ហើយ​ថា​គ្មាន​ផ្លូវ​ទេ​នៅ​រដូវ​ក្តៅ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ​ត្រង់​សម្តី​ដែល​គេ​ថា មហិច្ឆតា​ឈ្នះ​ពាន​ UCL ជាមួយ​ក្លឹប PSG ជា​ក្តីស្រមៃ​ធំ​បំផុត​ដែល​គេ​ចង់​បាន ដូច្នេះ​មាន​ន័យ​ថា គេ​នៅ​តែ​ចង់​បន្ត​ចូលរួម​ជាមួយ PSG ក្នុង​ការ​ដណ្តើម​ពាន​រង្វាន់​អឺរ៉ុប​នៅ​រដូវ​កាល​ថ្មី ២០២១/២២ ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ប្រាប់​ទស្សនាវដ្ដី​ផ្លូវការ​របស់​ក្លឹប PSG កីឡាករ​វ័យ ២២ ឆ្នាំ​និយាយ៖ “ក្តីស្រមៃ​ដ៏​ធំ​បំផុត​របស់​ខ្ញុំ​គឺ​ការ​ឈ្នះ​ពាន Champions League ជាមួយ​ក្លឹប PSG ដែល​វា​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត ហើយ​បើ​អាច​ឈ្នះ​ពាន World Cup មួយ​បន្ថែម​ទៀត ក៏​វា​ល្អ​ដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ថា Mbappe រក​បាន ១៣២ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន ១៧១ ប្រកួត កំឡុង​ការ​ចាយ​ពេល ៤ ឆ្នាំ​ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស។ Mbappe ទំនង​ជា​នឹង​មាន​វត្តមាន​នៅ​ការ​ប្រកួត​សំខាន់​ដណ្តើម​ពាន Trophee des Champions ​នៅ​ចុង​សប្តាហ៍​នេះ ទល់​ក្លឹប Lille ដែល​ជា​ម្ចាស់​ជើង​ឯក​ Ligue 1 រដូវ​កាល​ចាស់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT