មានរបាយការណ៍ថាក្លឹបកាំភ្លើងធំ Arsenal កំពុងព្យាយាមចង់លក់ចេញកីឡាករមួយចំនួន ដើម្បីបង្គ្រប់លុយក្បែរ ១០០ លានផោន លើការនាំយកខ្សែប្រយុទ្ធ Lautaro Martinez ពីក្លឹប Inter Milan។
កីឡាករអាហ្សង់ទីនកាន់តែមានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីជួយក្រុម Inter ឈ្នះពាន Serie A ដែលខកខានជាង ១០ ឆ្នាំនិងនៅជម្រើសជាតិ ជាចំណែកជួយអាហ្សង់ទីនលើកពាន Copa America 2021 ដែលក្រុមខកខានឈ្នះតាំងពីឆ្នាំ ១៩៩៣។
យ៉ាងណាសម្រាប់ការសម្រេចចិត្តរបស់ Martinez ត្រូវបាន អ្នកជំនាញលើទីផ្សារដោះដូរលោក Marco Barzaghi លោកឡើងថា គេនឹងមិនចាកចេញពី Inter Milan ឡើយ បើទោះបីជា Arsenal គ្រប់លុយលើការចរចានាំយកគេក៏ដោយ។ ផ្ទុយទៅវិញលុះត្រាតែមានសំណើពីក្លឹបធំ ៣ នៅអេស្ប៉ាញ ដូចជា Real Madrid, Barcelona ឬ Atletico Madrid នោះទើបគេព្រមផ្ទេរទៅ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំ ជាមួយ Inter Milan គេចាយពេល ១៣២ ប្រកួតហើយ ដោយរកបាន ៤៩ គ្រាប់និង Assist ២០ លើក។ មួយរយៈក្រោយពេលមាន Romelukaku ចង្វាក់លេងរបស់គេក៏កាន់តែល្អជាងមុន ហើយតម្លៃខ្លួនក៏ឡើងស្រឺតៗផងដែរ៕
ប្រភព៖ TheTelegraph