នាយបេសកកកម្មកម្ពុជា ចុះសិក្សាស្រាវជ្រាវទីលានប្រកួតអូឡាំពិកហ្គេម​ដើម្បី​ជាចំណេះដឹងដល់ការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយបេសកកម្មកម្ពុជា សម្រាប់អូឡាំពិកហ្គេម ទីក្រុងតូក្យូប្រទេសជប៉ុន ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ពីប្រទេសជប៉ុនមកថា ឯកឧត្តមបានចុះទៅពិនិត្យស្រាវជ្រាវទីលានប្រកួតធំៗ នៅទីនោះ ដើម្បីដកស្រង់នូវរបៀប​របបជាចំណេះដឹងបន្ថែម សម្រាប់ដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមនាយបេសកកម្មបញ្ជាក់ថា «ពេលនេះ ខ្ញុំបានចុះទៅពិនិត្យមើល និងបាន​សិក្សាស្រាវជ្រាវនូវទីលានប្រកួតកីឡាអូឡាំពិកចំនួន៣ទីលានធំៗ ដូចជាទីលានគុនដាវ តេក្វាន់ដូ និងទីលានបាញ់កាំភ្លើងក្រៅសាល ទាំងសម្រាប់ប្រភេទកាំភ្លើងខ្លី និងប្រភេទ​វិញ្ញាសាកាំភ្លើងវែង ដោយទីលាននេះខ្ញុំបានពិនិត្យមើលរបៀបរបបនៃការរៀបចំ បានថត​យកទិដ្ឋភាពនៃទីលានប្រកួតទាំងនោះ ដើម្បីផ្តល់ជាចំណះដឹង បទពិសោធន៍ ព័ត៌មាន​ជូនដល់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏ដូចជូនទៅសហព័ន្ធកីឡាជាតិនានារបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅទទួល​រៀប​ចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ នៅកម្ពុជាយើង»។ ជាមួយ​គ្នានេះ ឯកឧត្តមក៏បានពិនិត្យលើឧបករណ៍ សម្ភារ អាជ្ញាកណ្តាល ចៅក្រម ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមនាយបេសកកម្មក៏បានឆ្លៀតជួបជាមួយនឹងសហព័ន្ធកីឡាអន្តរជាតិនានា ដែលចុះមកជួយដល់ការរៀបចំអូឡាំពិកហ្គេម ពេលនេះ ដោយស្នើសុំឱ្យ​សហព័ន្ធកីឡា​អន្តរ​ជាតិទាំងនោះចូលរួមគាំទ្រលើផ្នែកបច្ចេកទេសដល់ដំណើរការឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។ ក្នុងនោះឯកឧត្តមក៏ស្នើ​សុំគាំ​ទ្រដល់កម្ពុជា លើផ្នែករូបមន្តបច្ចេកវិទ្យានៃការដាក់ពិន្ទុ ប្រព័ន្ធនៃការដាក់ពិន្ទុជាដើម សម្រាប់​សហព័ន្ធកីឡាជាតិរបស់កម្ពុជាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះគឺជាកិច្ចការផ្ទាល់ ដែលឯកឧត្តម​ត្រូវធ្វើ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលជាការរៀបចំ និងការប្រកួតបច្ចេកទេស​កម្រិតខ្ពស់បំផុតរបស់ពិភពលោក រៀងរាល់៤ឆ្នាំម្តងនេះ តាមអនុសាសន៍ណែនាំរបស់​ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC មុនពេលចេញដំណើរពីកម្ពុជា មកប្រទេសជប៉ុននេះ។ «ដូច្នេះ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំតែងតែបានទៅពិនិត្យទីលាន​ប្រកួត​ជាបន្តបន្ទាប់ឲ្យបានគ្រប់ទីលានទាំងអស់ ដើម្បីស្រង់ជាបទពិសោធន៍សម្រាប់ការធ្វើ​បទ​បង្ហាញជូនដល់គណៈកម្មការជំនាញទាំងអស់របស់ CAMSOC ក៏ដូចជាសហព័ន្ធកីឡាជាតិ​នានារបស់កម្ពុជា ដើម្បីសម្រួចគោលដៅឱ្យរបៀបរបបនៃការរៀបចំទីលាន​ប្រកួតនៅ​កម្ពុជា សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាន់តែល្អប្រសើរបន្ថែមទៀត»។ នេះជា​ការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម វ៉ាត់ ចំរើន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT