សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបង្ហាញទិសដៅប្រជែងមេដាយស៊ីហ្គេម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបង្ហាញទិសដៅចូលរួមប្រកួតប្រជែង នៅក្នុងស៊ីហ្គេម ចំនួន២លើកចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម លើកពេលទៅឆ្នាំ២០២២ និងត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ព្រមទាំងពង្រឹងខ្លួនឲ្យកីឡាករ កីឡាការិនីរបស់ខ្លួនអាចចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍ អូឡាំពិកហ្គេម នាឆ្នាំ២០២៤ នៅប្រទេសបារាំង។ នេះបើតាមការបញ្ជាក់របស់លោក សំ សុខយី អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា នៅក្នុងសន្និសីទ្ធសារព័ត៌មាន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) កាលពីពេលថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សំ សុខយី បានបង្ហាញនូវគោលដៅរបស់សហព័ន្ធថា សហព័ន្ធបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រដ៏ធំចម្បងរបស់ខ្លួន ដោយធ្វើយ៉ាងណាសម្រួចគោលដៅដណ្តើមមេដាយឲ្យបាន១គ្រឿងជូនជាតិ ពីស៊ីហ្គេម នៅវៀតណាម និងបង្កើនកម្រិតសមត្ថភាពមន្រ្តីព័ត៌មានវិទ្យា ដើម្បីជួយកិច្ចការសហព័ន្ធ ក្នុងបំណងស្ថាបនាធនធានចៅក្រម អាជ្ញាកណ្តាល ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ។ ម្យ៉ាងទៀត សហព័ន្ធជំនាញមួយនេះ ក៏លើកកម្ពស់បន្ថែមដល់សមត្ថភាពអត្តលិក ដើម្បីជាឱកាសចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡាកម្រិតខ្ពស់បំផុតរបស់ពិភពលោក គឺការប្រកួតកីឡាអូឡាំពិក នាឆ្នាំ២០២៤ នៅប្រទេសបារាំងទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា ដើម្បីឲ្យគោលដៅទាំងអស់នេះអាចសម្រេចបានតាមផែនការរបស់ខ្លួន សហព័ន្ធបានដាក់ចេញនូវការពង្រឹងកម្មវិធីហ្វឹកហាត់ និងការប្រកួតក្នុងស្រុក និងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់ នៅក្រៅប្រទេស ពិសេសស្វែងរកអត្តពលិកកូនខ្មែរនៅក្រៅប្រទេស មកជួយជ្រោមជ្រែងដល់កម្ពុជា ក្នុងការប្រកួតប្រជែងដណ្តើមមេដាយ ពីការប្រកួតកម្រិតអន្តរជាតិនានា ជាពិសេសគឺស៊ីហ្គេមចំពោះមុខចំនួនពីរលើកនេះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំឭកថា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ត្រូវបានបង្កើតឡើងអស់រយៈពេល៣ឆ្នាំមកហើយៗមានក្លឹបជាសមាជិកក្រោមឱវាទចំនួន១០ នៅរាជធានី និងខេត្តមួយចំនួន។ បច្ចុប្បន្នសហព័ន្ធ មានកីឡាករ កីឡាការិនីជាប់ជាជម្រើសជាតិចំនួន៩នាក់ ដែលកំពុងហ្វឹកហាត់ត្រៀម ស៊ីហ្គេម នៅវៀតណាម ដែលម្ចាស់ផ្ទះមួយនេះបានស្នើសុំ និងបានឯកភាពជាផ្លូវការពីក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ពន្យារពេលទៅធ្វើនាអំឡុងពាក់កណ្តាលឆ្នាំ២០២២ ខណៈស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវបាន CAMSOC បញ្ជាក់ជំហរយ៉ាងមុះមុត ភាពជឿជាក់ និងកំពុងប្រឹងប្រែងឆ្ពោះទៅប្រកបដោយក្តីសង្ឃឹមផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពរូបភាព៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT