ក្លឹប Aston Villa ចង់រក្សាខ្សែប្រយុទ្ធ Jack Grealish ដោយតំឡើងតម្លៃពលកម្មរបស់គេដល់ទៅ២សែនផោនក្នុង១សប្ដាហ៍ នៅរដូវកាលថ្មីខាងមុខនេះ។
កីឡាករវ័យ២៥ឆ្នាំខាងលើដែលកំពុងឡើងជើងខ្លាំងនៅរដូវកាលមុន និងលេងបានល្អនៅព្រឹត្តិការណ៍ Euro 2020 នោះ ត្រូវបានក្រុម Manchester City របស់លោក Pep ចាប់អារម្មណ៍និងចង់បានរដូវកាលកាលថ្មីនេះហើយ។ ក្រុមម្ចាស់ជើងឯក Premier League ខាងលើ មានបំណងចង់បានកីឡាកររូបនេះ ទៅលេងជាមួយ Harry Kane ដែលពួកគេចង់បានពីក្រុម Spurs ដែរ។ ដោយតម្លៃខ្លួនរបស់ Grealish ទំនងជា១០០លានផោន។
តែយ៉ាងណា ក្រុម Aston Villa ដូចជាមិនចង់លក់ Super Star របស់ខ្លួនទេ។ នៅរដូវកាលថ្មីខាងមុខនេះ ពួកគេចង់តំឡើងប្រាក់ឈ្នួលដល់២សែនផោនក្នុង១សប្ដាហ៍ដល់រូបគេ ដើម្បីបន្ដលេងនៅក្លឹបនេះទៀត។ ខណៈដែលតម្លៃពលកម្មរបស់គេចាស់ បានត្រឹម ១២ម៉ឺនផោនក្នុង១សប្ដាហ៍ប៉ុណ្ណោះ៕ប្រភព Dailymail