នៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ សម្រាប់ផ្នែកបាល់ទាត់នារី គឺខុសគ្នាពីបាល់ទាត់បុរស ដោយគ្រប់បណ្តាក្រុមជម្រើសជាតិ គឺមានការអនុញ្ញាតឲ្យកោះហៅកីឡាករគ្រប់កម្រិតអាយុជាធម្មតា ខុសពីខាងបុរស កំណត់យក U23 (ក្រោម ២៣ ឆ្នាំ) ហើយលើសពីនោះតែ ៣ រូបប៉ុណ្ណោះ។
ហេតុនេះហើយបាល់ទាត់ផ្នែកនារី ក៏ជារឿងគួរឲ្យចាប់អារម្មណ៍មួយដែរនៅកំឡុងចុងខែកក្កដានេះ។ ចុះអ្នកធ្លាប់ដឹងទេថា ទំហំប្រាក់ពលកម្មរបស់កីឡាការនី តើដូចគ្នាទៅនឹងកីឡាករបាល់ទាត់ឬខុសគ្នាកម្រិតណា?
យើងហ៊ាននិយាយថា អាចខុសគ្នាដល់ ១ ទ្វេជា ១០០។ តាមទិន្នន័យច្បាស់ការ ចំពោះកីឡាការនីដែលរកបានប្រាក់ពលកម្មខ្ពស់បំផុតគឺ ១ ឆ្នាំរបស់ពួកគេ ស្មើនឹង ១ សប្តាហ៍របស់កីឡាករខាងផ្នែកបុរស។ ខាងក្រោមយើងបង្ហាញតម្លៃពលកម្មខ្ពស់បំផុតទាំង ១០ នៃកីឡាការនីបាល់ទាត់៖ (បញ្ជាក់ គិតជាប្រាក់ដុល្លារ/ឆ្នាំ)
Carli Lloyd ក្លឹប NY Gotham រកបាន ៥១៨ ០០០ ដុល្លារ
Samantha Kerr ក្លឹប Chelsea រកបាន ៥០០ ០០០ ដុល្លារ
Alex Morgan ក្លឹប Orlando Pride រកបាន ៤៥០ ០០០ ដុល្លារ
Megan Rapinoe ក្លឹប Reign រកបាន ៤៤៧ ០០០ ដុល្លារ
Julie Ertz ក្លឹប Chicago Red Stars រកបាន ៤៣០ ០០០ ដុល្លារ
Ada Hegerberg ក្លឹប Lyon រកបាន ៤២៥ ០០០ ដុល្លារ
Marta Vieira da Silva ក្លឹប Orlando Pride រកបាន ៤០០ ០០០ ដុល្លារ
Amandine Henry ក្លឹប Lyon រកបាន ៣៩៤ ៥០០ ដុល្លារ
Wendie Renard ក្លឹប Lyon រកបាន ៣៩២ ០០០ ដុល្លារ
Christine Sinclair ក្លឹប Portland Thorns រកបាន ៣៨០ ០០០ ដុល្លារ៕
ប្រភព៖ SportBible