Everton ចុះកុងត្រាយក Townsend រយៈពេល២ឆ្នាំ

ក្លឹប Everton បានប្រកាសជាផ្លូវការក្នុងការចុះកុងត្រាយកខ្សែបម្រើស្លាប Andros Townsend ជាមួយកុងត្រាដល់ទៅ២ឆ្នាំឯណោះ បន្ទាប់ពីរូបគេអស់កុងត្រាជាមួយ Crystal Palace ។

ការផ្ទេរមកនេះ គឺមានន័យថា Townsend នឹងបានមកធ្វើការជាមួយលោក Rafa Benitez ម្ដងទៀតហើយនៅក្លឹប Everton នេះ បន្ទាប់ពីពួកគេធ្លាប់ធ្វើការជាមួយគ្នាម្ដងមកហើយកាលនៅក្លឹប Newcastle United ។ កីឡាករវ័យ៣០ឆ្នាំនេះ មានបទពិសោធច្រើនមែនទែនក្នុងក្របខណ្ឌ Premier League ដោយធ្លាប់លេងឱ្យក្រុម Spurs ដែលជាក្លឹបបណ្ដុះបណ្ដាលគេផ្ទាល់ពីក្មេង និងបន្ទាប់មក Newcastle United , Crystal Palace ហើយថ្មីនេះគឺនៅ Everton ។

Townsend ក៏ធ្លាប់លេងឱ្យជម្រើសជាតិអង់គ្លេសផងដែរ ដោយបង្ហាញខ្លួនបាន១៣ប្រកួត រកបាន៣គ្រាប់។ នៅក្លឹប Crystal Palace វិញ លោករកបាន១៣គ្រាប់ ក្នុងការបង្ហាញខ្លួន១៦៨ប្រកួត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT