អ្នកវាយក្នុងទ្រុង Conor McGregor នឹងត្រូវសម្រាកព្យាបាល១ឆ្នាំ ទើបអាចជាសះស្បើយពីរបួសបាក់ជើងរបស់គេបាន ហើយអនាគតកីឡា MMA របស់គេក៏មិនទាន់ច្បាស់ដែរ។
McGregor បានរងរបួសបាក់ជើង អំឡុងពេលរូបគេប្រកួតជាមួយ Dustin Poirier ក្នុងការប្រកួត UFC 264 កន្លងទៅនេះ។ បន្ទាប់ពីរងរបួសនេះហើយ រូបគេបានវះកាត់និងទទួលបានជោគជ័យចេញពីពេទ្យវិញហើយដែរ។ បើតាមលោក Dana White អ្នកវាយក្នុងទ្រុងរូបនេះ នឹងត្រូវការសម្រាកព្យាបាលរហូតដល់១២ខែឯណោះ។
ជាមួយរបួសបាក់ជើងនេះដែរ មានការវិភាគជាច្រើនអះអាងថាបើទោះជា McGregor ជាសះស្បើយក៏ដោយ ក៏រូបគេទំនងជាមិនអាចដូចដើមវិញដែរ។ MMA ជាកីឡាប្រើគ្រប់ក្បាច់ ហើយបើមានបញ្ហាជើង រហូតដល់បាក់ហើយ នោះពិបាកក្នុងការត្រលប់មកល្អដូចដើមវិញណាស់៕ប្រភព៖ DailyMail