ខ្សែបម្រើ Casemiro របស់ក្លឹប Real Madrid នឹងត្រូវជួបក្រុមគូប្រជែង Barcelona នៅការប្រកួតរវាងជម្រើសប្រេស៊ីល-អាហ្សង់ទីន សម្រាប់វគ្គផ្តាច់ព្រ័ត្រ Copa America 2021 ខាងមុខ។
យ៉ាងណាមុនឈានដល់ការប្រកួត កីឡាករសំខាន់របស់ប្រេស៊ីល Casemiro ក៏បាននិយាយទុកជាមុនថា អាហ្សង់ទីនមិនអាចមើលស្រាលបានទេ ហើយពួកគេមិនមែនខ្លាំងតែ ២-៣ រូបឡើយ ពោលគឺល្អទាំងក្រុម ទើបអាចឡើងមកដល់វគ្គនេះបាន។
Casemiro និយាយ៖ “អាហ្សង់ទីនជាក្រុមដែលស្ថិតនៅកម្រិតដ៏ខ្ពស់មួយ ហើយមិនមែនពួកគេមានកីឡាករតែម្នាក់នោះទេ ដ្បិតយើងដឹងពីគុណភាពរបស់ Messi ដែលជាកីឡាករល្អបំផុត តែយើងត្រូវវាយតម្លៃទៅលើអាហ្សង់ទីននៅក្រុមរបស់ពួកគេទាំងមូល ត្រូវតែគោរពទាំងក្រុមរបស់ពួកគេ”។
លោកបន្ត៖ “មិនត្រឹមតែ Messi និង Lautaro [Martinez] ទេ ពោលយើងមិនអាចផ្តោតតែតាមបិទអ្នកទាំងពីរនោះឡើយ ដោយយើងត្រូវគោរពអ្នករាល់គ្នា វាដូចគ្នានឹងប្រេស៊ីលកម្លាំងការពារក៏មិនមែនតែខ្ញុំ [Casemiro] ម្នាក់ដែរ”៕
ប្រភព៖ AF