ក្លឹបយក្ស Barcelona ត្រូវបានគេរាយការណ៍ថា បានផ្តល់សំណើកុងត្រាថ្មីសម្រាប់កីឡាករ Pedri ដ្បិតបើពេលនេះពួកគេកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរដែលមិនអាចដោះស្រាយចេញក៏ដោយ។
នោះក៏ដោយសារតែក្លឹបមិនចង់របូតកីឡាករឆ្នើមខាងលើ ដោយមើលឃើញពីសមត្ថភាពដ៏ល្អរបស់គេ ជាពិសេសកំឡុងការប្រកួតឲ្យជម្រើសជាតិអេស្ប៉ាញនៅ Euro 2020 កន្លងទៅនេះ។ បុរសវ័យ ១៨ ឆ្នាំ គេបង្ហាញខ្លួនឲ្យអ្នកមានបុណ្យ ៥២ ប្រកួតរដូវកាលមុន រក ៤ គ្រាប់និង Assist ៨ លើក ហើយជាមួយជម្រើសជាតិក៏ធ្វើបានល្អសឹងគ្រប់ការប្រកួត ទាំងដែលមានអាយុទើបតែ ១៨ ឆ្នាំ។
យ៉ាងណាកុងត្រារបស់ Pedri ត្រូវផុតនៅរដូវក្តៅឆ្នាំក្រោយ ហេតុនេះហើយក្លឹបបារម្ភអាចនឹងបាត់បង់គេឲ្យទៅក្លឹបដទៃ ដូច្នេះក៏លៃលកចរចាការបន្តកុងត្រាថ្មីរយៈពេល ២ ឆ្នាំបន្ថែមទៀត ជាមួយខ្សែបម្រើរបស់ខ្លួន។ បើតាមការចុះផ្សាយរបស់ Fabrizio Romano បានឲ្យដឹងថា សាមីខ្លួនគេមិនជំទាស់គេ ហើយពេញចិត្ត ១០០ ភាគរយក្នុងការបន្តឈរជើងឲ្យក្លឹបម្ចាស់ដី Camp Nou៕
ប្រភព៖ Sportsmole