ក្រោយជួយឲ្យក្លឹប Inter Milan លើកពាន Serie A ទីបំផុតខ្សែការពារ Achraf Hakimi ក៏សម្រេចដើរចេញពីក្លឹប និងផ្ទេរមកទ្រនំថ្មី Paris Saint-Germain នៅទីផ្សារដោះដូររដូវក្តៅនេះ ដោយព្រមការចុះហត្ថលេខាដល់ឆ្នាំ ២០២៦ ជាកីឡាកររបស់ក្លឹបសេដ្ឋីបារាំង។
ការមកដល់របស់ Hakimi គឺបានកើតឡើងដូចការរំពឹងទុក ដោយថា PSG ពិតជាត្រូវការខ្សែការពារស្លាបរូបនេះជាខ្លាំង ហើយកីឡាករផ្ទាល់ក្រោយ Antonio Conte ចាកចេញទៅ ក៏គេលែងចង់បន្តនៅក្លឹបអ៊ីតាលីទៀតដែរ។
តាមដឹងការផ្ទេរ Hakimi សារនេះ Inter ចំណេញបានជាង ៣០ លានអឺរ៉ូ ឯណោះ ដោយលក់ឲ្យ PSG ក្នុងតម្លៃ ៧០ លានអឺរ៉ូ លើសតម្លៃដើមក្បែរ ១ ទ្វេជា ២ ធៀបនឹងកាលនាំយកចេញពី Real Madrid។
✍️🆕 #WelcomeAchraf@AchrafHakimi
❤️💙 #𝑾𝒆𝑨𝒓𝒆𝑷𝒂𝒓𝒊𝒔 pic.twitter.com/DWVV6DCu7j
— Paris Saint-Germain (@PSG_inside) July 6, 2021
និយាយអំពីការមកចូលរួមនៅ PSG កីឡាករសញ្ជាតិម៉ារ៉ុកថា៖ “ក្រោយបទពិសោធន៍ការលេងនៅអេស្ប៉ាញ អាល្លឺម៉ង់និងអ៊ីតាលី នេះ PSG ក៏បានផ្តល់ឱកាសឲ្យខ្ញុំបានស្វែងរកបទពិសោធន៍នៅលីគថ្មី ជាមួយក្លឹបដ៏ល្អបំផុតមួយក្នុងលោក”៕
ប្រភព៖ Twitter