កីឡាការិនីហែលទឹក ឃឿន ប៊ុនពេជ្រមរកត រំភើបហួសស្មាន ក្រោយបានចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ឃឿន ប៊ុនពេជ្រមរកត បានសម្ដែងអារម្មណ៍រំភើបរីករាយក្រៃលែង បន្ទាប់ពីត្រូវបានសហព័ន្ធខ្មែរកីឡាហែលទឹកជ្រើសរើសខ្លួន ចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) ដែលគ្រោងដំណើរការប្រកួតផ្លូវការ ចាប់ពីពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខាងមុខ នៅប្រទេសជប៉ុន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៊ុនពេជ្រមរកត បានបញ្ជាក់ថា ខ្លួនមិននឹកស្មាន អាចបានចូលរួមព្រឹត្តិការណ៍ដ៏ធំនេះឡើយ ។ ហេតុនេះកញ្ញាប្ដេជ្ញានឹងខិតខំប្រឹង ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ ដើម្បីបង្កើតសិទ្ធិផលថ្មីមួយ ដែលល្អប្រសើរជាងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន លើវិញ្ញាសាហែលចម្ងាយ ៥០ម៉ែត្រសេរី ដែលខ្លួនធ្លាប់ធ្វើបានក្នុងថិរវេលា ២៩.៩៩វិនាទី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនីវ័យ ១៥ឆ្នាំរូបនេះ បានលើកឡើងថា «ខ្ញុំពិតជាមានសេចក្ដីរំភើប មិននឹកស្មានដល់ ហើយខ្ញុំសប្បាយចិត្ត ដែលសហព័ន្ធបានជ្រើសរើសខ្ញុំ ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ ក៏ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងនាមកីឡាការិនីតំណាងកម្ពុជា ១រូប ដូច្នេះខ្ញុំនឹងខំប្រឹងធ្វើឲ្យបានល្អបំផុត ដែលអាចធ្វើទៅបាន ដើម្បីកេរ្ដិ៍ឈ្មោះប្រទេសជាតិ និងខ្លួនខ្ញុំផ្ទាល់» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញាបន្ដថា៖ «ក្រៅពីការប្រកួតអូឡាំពិក គោលដៅរបស់ខ្ញុំ គឺបន្ដការខិតខំហ្វឹកហាត់ ព្រោះសហព័ន្ធបានអះអាងថា នឹងមានការជ្រើសរើសកីឡាករ-កីឡាការិនី ១០រូបទៅហ្វឹកហាត់នៅចិន ។ ដូច្នេះខ្ញុំនឹងបង្កើនការខំប្រឹងទ្វេដង ដើម្បីឲ្យសហព័ន្ធបានជ្រើសរើស និងបានទៅប្រកួតនៅក្រៅប្រទេស ។ ខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ដូចជាស៊ីហ្គេម នៅវៀតណាម នាចុងឆ្នាំ២០២១ នេះ ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះតែម្ដង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំឮកថា ដំបូងឡើយ បេក្ខភាពកីឡាការិនីហែលទឹកកម្ពុជា ដែលត្រូវចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ គឺកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ម៉ីលី តានមីននិក ។ ប៉ុន្ដែដោយមានការស្នើពីសហព័ន្ធកីឡាហែលទឹកអន្ដរជាតិ(FINA) ឲ្យស្របតាមលក្ខខណ្ឌចូលរួម សហព័ន្ធខ្មែរកីឡាហែលទឹក ក៏បានសម្រេចធ្វើការផ្លាស់ប្ដូរ ដោយជ្រើសរើសកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ចូលរួមជំនួសកញ្ញា ម៉ីលី វិញ ។ ដូច្នេះ ប៊ុនពេជ្រមរកត នឹងត្រូវចូលរួមព្រឹត្តិការណ៍ ៤ឆ្នាំម្ដងនេះ ជាមួយកីឡាករ ហែម ប៊ុច លើវិញ្ញាសាហែល ៥០ម៉ែត្រស៊េរីដូចគ្នា នាពេលឆាប់ៗខាងមុខ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

#ប្រភពរូបភាព #សហព័ន្ធខ្មែរកីឡាហែលទឹក

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT