ខ្សែការពារកណ្តាលសញ្ជាតិបែលហ្សិក Toby Alderweireld មួយរយៈក្រោយលឺដំណឹងថា មានក្លឹបជាច្រើនចាប់អារម្មណ៍លើសមត្ថភាពគេ ហើយចង់ចរចានាំយកចេញពី Spurs នៅទីផ្សារដោះដូររដូវក្តៅនេះ។
យ៉ាងណាខាងភាគី Spurs ក៏មិនបង្អង់យូរនោះដែរ ដោយបានដាក់តម្លៃខ្លួន Alderweireld ចេញមកហើយ នោះគឺខ្ទង់ ២៥ លានផោន ប្រសិនជាក្លឹបណាចង់បាន ខណៈសុពលភាពកុងត្រារបស់គេត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣។ នេះបើតាមសារព័ត៌មាន TheSun បានចុះផ្សាយ។
ប្រភពបានឲ្យដឹងថា ក្លឹបដែលចង់បានកីឡាករបែលហ្សិកខាងលើតាមដំណឹងលេចលឺកន្លងមកមានដូចជា Royal Antwerp, Club Brugge និង PSV តែតម្លៃ ២៥ លានផោន សម្រាប់ពួកគេអាចជាងរាងខ្ពស់បន្តិចហើយ។
បញ្ជាក់ថា កីឡាករវ័យ ៣២ ឆ្នាំ បានបង្ហាញខ្លួនឲ្យ Spurs សរុប ២៣៦ ប្រកួត ហើយទើបតែធ្លាក់ចេញពីការប្រកួត Euro 2020 ជាមួយជម្រើសជាតិបែលហ្សិក ក្រោយចាញ់អ៊ីតាលី ២-១ កាលពីយប់មិញ៕
ប្រភព៖ Sportsmole