គ្រូ​ហុងគ្រី​ចេះ​កូរ​ទៀត ស្ងាត់ៗ​បង្ហោះ​រូប​ដុត​ក្រុម​ខ្លាំងទាំង ៣ ប្រចាំ​ពូល​មរណៈ​នៅ Euro 2020

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​ហុងគ្រី​បាន​បង្កើត​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ​នៅ Euro 2020 សារ​នេះ ដោយ​ដ្បិត​មិន​អាច​ឆ្លង​ទៅ​វគ្គ ១៦ ក្រុម តែ​ការ​ប្រកួត​នៅ​វគ្គ​ចែក​ពូល​គឺ​ធ្វើ​បាន​ល្អ​ច្រើន ដូច​ជា​ការ​លេង​ស្មើ​បារាំង​និង​អាល្លឺម៉ង់ ហើយ​ចាញ់​តែ​ព័រទុយហ្គាល់​មួយ​គត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​លទ្ធផល​នៅ​ការ​ប្រកួត Euro 2020 គិត​មក​ដល់​វគ្គ ៨ ក្រុម ក្រុម​ទាំង ៤ នៅ​ពូល​មរណៈ​ដែល​មាន​ហុងគ្រី ​អាល្លឺម៉ង់ បារាំង ព័រទុយហ្គាល់ ទី​បំផុត​សម្រេច​ហាលអាវ​ទាំង​អស់​ហើយ ក្រោយ ៣ ក្រុម​ដែល​ខ្លាំង​នោះ​សុទ្ធ​តែ​ធ្លាក់​កាល​ពី​វគ្គ​មុន ១៦ ក្រុម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅ​មើល​អ្នកចាត់ការ​ហុងគ្រី ក្រោយ​ពី​ឃើញ​លទ្ធផល​បែប​នេះ លោក​ក៏​បាន​បង្ហោះ​រូបភាព​បែប​ដុត​បញ្ឈឺ​មួយ​សន្លឹក​នៅ​លើ​បណ្តាញ​សង្គម Instagram ដោយ​មាន​រូប​លោក​ជា​អ្នកចាត់ការ​ហុងគ្រី លាយឡំ​នឹង​កីឡាករ ៣ រូប​ផ្សេង​ទៀត​មាន​ដូច​ជា​ Ronaldo (ព័រទុយហ្គាល់), Neuer (អាល្លឺម៉ង់) និង Mbappe (បារាំង) មាន​អូស​វ៉ាលី​រៀង​ខ្លួន ហើយ​លោក Marco Rossi បាន​សរសេរ​ Caption ថា៖ “ជួប​គ្នា​ឆាប់ៗ​នៅ​ឆ្នេរ​សមុទ្រ”។ ដោយ​នេះ​មាន​ន័យ​ថា ក្រុម​ទាំង ៤ ក៏​បាន​ហាលអាវ ដល់​ពេល​សម្រាក​លំហែ​កាយ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារ​នេះ​បាន​មាន​ការ​ចែករំលែក​បន្ត​ជា​ច្រើន​ពាសពេញ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​អ្នក​គាំទ្រ​ខ្លះ​ក៏​អស់​សំណើច ខ្លះ​ក៏​កើត​ទុក្ខ ព្រោះ​នេះ​ជា​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ ដែល​ក្រុម​កំណាចៗ​បែរ​ជា​មក​ធ្លាក់​ត្រឹម​វគ្គ ១៦ ក្រុម​ទៅ​វិញ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Instagram

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT