អគ្គលេខាធិការអត្តពលកម្មពន្យល់ពីសិទ្ធិអនុគ្រោះ អូឡាំពិកហ្គេម នៅប្រទេសជប៉ុន ចុងខែកក្កដានេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត លោក ហ៊ុន បូរី បានពន្យល់ពីការចូលរួមប្រកួតកីឡាអូឡាំពិក តាមរយៈសិទ្ធិអនុគ្រោះ ដែលកីឡាករអត្តពលកម្មម្នាក់នឹងត្រូវចូលរួមប្រកួត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហ៊ុន បូរី បានពន្យល់ពីសិទ្ធិអនុគ្រោះ (Wild Card) សម្រាប់ការចូលរួមប្រកួតរបស់អត្តពលិកកម្ពុជាថាៈ «យើងបានទៅប្រកួតជម្រុះ នៅទីក្រុងដូហា ប្រទេសអារ៉ាប់រួម កាលពីឆ្នាំ២០១៩ ដោយកំណត់ថិរវេលាមិនបានជាប់ (qualified) ក្នុងវគ្គជម្រុះនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយ អូឡាំពិកអន្តរជាតិ បានអនុញ្ញាតឲ្យកម្ពុជាយើង លេងបានត្រឹមតែ១វិញ្ញាសាប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអត្តពលិកយើង អាចធ្វើបានល្អ ក្នុងការជម្រុះលើកទី១ ក្នុងពេលប្រកួតអូឡាំពិកឆាប់ៗខាងមុខនេះ មានន័យថា គាត់អាចបន្តលេងនៅក្នុងការប្រកួតពាក់កណ្ដាលផ្តាច់ព្រ័ត្រ ឬផ្ដាច់ព្រ័ត្រ ទៅតាមថិរវេលាដែលគាត់ធ្វើបានល្អ ក្នុងកម្រិតកបច្ចេកទេសរបស់គាត់ ដែលត្រូវបានធ្វើកំណត់ត្រានៅក្នុងលទ្ធផលអត្តពលកម្មពិភពលោក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអគ្គលេខាធិការរូបនេះបន្ថែមទៀតថា កីឡាករអត្តពលកម្មជម្រើសជាតិកម្ពុជា ប៉ែន សុគង់ កំពុងបង្កើនការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមចូលរួមប្រកួតលើវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ (Tokyo Olympic Games 2020) ដែលនឹងដំណើរការជាផ្លូវការពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ (ពន្យារពេល)។ ចំពោះសិទ្ធផលហ្វឹកហាត់ (Performent) របស់បេក្ខភាពអូឡាំពិកហ្គេមរបស់កម្ពុជារូបនេះ គឺធ្វើបានក្នុងថិរវេលា ១០.៨៧ វិនាទី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជាបានត្រៀមចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ មានចំនួន២ប្រភេទកីឡា គឺអត្តពលកម្ម ប្រកួតដោយកីឡាករ ប៉ែន សុគង់ និងកីឡាហែលទឹក១វិញ្ញាសាហែលសេរី៥០ម៉ែត្របុរស-នារី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT