Osaka ​ក្លាយ​ជា​កីឡា​ការិនី​ជប៉ុន ដំបូង​ឈ្នះ​ពាន US Open ​ដោយ​បំបាក់​ Serena Williams

Naomi Osaka ​បាន​យក​ពាន US Open ​ជា​លើក​ដំបូង​ឱ្យ​ប្រទេស​ជប៉ុន​ហើយ ​បន្ទាប់​ពី​រូប​នាង​បាន​យក​ឈ្នះ​អ្នក​ខ្លាំង Serena Williams ​ក្នុង​លទ្ធផល 6-2 ​និង​ 6-4។

Osaka ​ទើប​តែ​មាន​វ័យ​២០​ឆ្នាំ​ប៉ុណ្ណោះ ​ប៉ុន្តែ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ឱ្យ​ជប៉ុន​បាត់​ទៅ​ហើយ។ ​នាង​គឺ​ជា​កីឡា​ការិនី​ជប៉ុន​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​បាន​ឈ្នះ​ពាន US Open ​ដោយ​បំបាក់​អ្នក​ខ្លាំង​ដូច្នេះ។ យ៉ាងណាមិញ ​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​ក៏​មាន​ការ​តវ៉ា​ច្រើន​ពី​សំណាក់ Williams ​ផង​ដែរ។

កីឡា​ការិនី​អាមេរិក បាន​ហៅ​អាជ្ញាកណ្ដាល​មើល​ការ​ប្រកួត​នេះ​ថា ​ជា​ចោរ​លួច​ជ័យជម្នះ​ពី​ខ្លួន។ ​នាង​ខឹង​ខ្លាំង​ណាស់ ​ហើយ​ថែម​ទាំង​ឈ្លោះ​ប្រកែក​ជាមួយ​គ្រូ​បង្វឹក  និង​បោក​ដង​វាយ​កូន​បាល់​ចោល​ថែម​ទៀត​ផង។ រឿង​នេះ​បាន​កើត​ឡើង ដូច​កាល​ឆ្នាំ​២០០៩​ដែល​នាង​បាន​បាត់​បង់​អារម្មណ៍​ដែរ៕ប្រភព​៖ dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT