គណៈកម្មាធិការជាតិរៀបចំការប្រកួត​ SEA Games 32 បន្តបញ្ជ្រាបការផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួត​កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នៅកម្ពុជា គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 កំពុងបញ្ជ្របការផ្សព្វផ្សាយអំពីយុទ្ធនាការនេះ ទៅ កាន់ស្រទាប់មហាជនទូទាំងប្រទេសជាបណ្តើរកន្លងមកហើយៗនៅក្នុងពិធីប្រារព្ធ «ទិវាអូឡាំពិក» នាល្ងាច ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ក៏បញ្រ្ជាបការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំង​គោលដៅផ្សព្វផ្សាយទ្រង់ទ្រាយធំៗជាបន្តបន្ទាប់ទៀត ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋទូទៅ​បានឈ្វេង​យល់ជ្រួតជ្រាបកាន់តែស៊ីជម្រៅអំពីតួនាទី-ភារកិច្ចរបស់ខ្លួនក្នុងការចូលរួមចំណែកក្នុងឋានៈជាម្ចាស់ផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា នៅក្នុងយុទ្ធនាការផ្សព្វផ្សាយ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់កម្ពុជាតែងតែទទួលបានការ​ចង្អុលបង្ហាញយ៉ាងចិត្តទុកដាក់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ និងជាប្រធាន CAMSOC ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ធ្វើយ៉ាង​ណាជំរុញឱ្យការផ្សព្វផ្សាយនេះ​ តាមរយៈផ្ទាំងផ្សព្វផ្សាយ ស្លាកសញ្ញា និមិត្តសញ្ញា បាវចនា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ជាផ្លូវការទៅកាន់ទូទាំងប្រទេស ដើម្បីស្វែងរកការគាំទ្រ និងឈ្វេងយល់​បន្ថែមជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមអគ្គលេខាធិការបានអំពាវនាវឱ្យសហព័ន្ធកីឡាជាតិ កីឡាករ កីឡាការិនី យុវជន ប្រជាពលរដ្ឋ សូមចូលរួមឈ្វេងយល់ នៅក្នុងកម្មវិធី «ទិវាអូឡាំពិក» ល្ងាច​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ដែលនឹងផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ដោយមានវាគ្មិន​សំខាន់ៗ​មួយចំនួននឹងចូលរួមចែករំលែក នៅក្នុងបទបង្ហាញពីអត្តពលិកអូឡាំពិក​ ដូចជាកីឡាការិនី ស៊ន សៀវម៉ី, ហែម ថុនវិទិនី ព្រមទាំងមន្ត្រីជំនាញនៃចលនាអូឡាំពិកកម្ពុជាផងដែរ។ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩កម្មវិធីនេះមិនអាចប្រមូលផ្តុំមនុស្សឱ្យច្រើន ដើម្បីប្រារព្ធទិវាអូឡាំពិកឆ្នាំនេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្ដមបានបន្ដថា​ ការផ្សព្វផ្សាយផ្សេងៗទៀត គឺការធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយនានា ហើយនឹងបន្តបោះពុម្ពជាផ្ទាំងរូបភាពទៅកាន់២៥រាជធានី-ខេត្ត និងផ្ដល់ឱ្យរាជធានី-ខេត្តនានាបោះ​ពុម្ព​បន្ថែម ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅតាមលទ្ធភាពជាក់ស្តែង ដែលឯកឧត្តម-លោកជំទាវ​អភិបាលរាជធានី-ខេត្តទាំងអស់ គឺជាអនុប្រធាន CAMSOC ស្រាប់។ ឯកឧត្ដមអគ្គលេខាធិការបានអះអាងថា នេះគឺជាកម្លាំងរបស់គណៈកម្មការជំនាញនានារបស់ CAMSOC ដែលធ្វើយ៉ាងណាជំរុញឱ្យការងារផ្សព្វ ផ្សាយ និងការងារពាក់ព័ន្ធនានាជ្រួតជ្រាបដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាបង្ហាញពីការត្រៀម​ខ្លួន​របស់កម្ពុជា នៅលើឆាកអន្តរជាតិផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT