Ali Daei បានផ្ញើពាក្យអបអរសាទរ និងសរសើរដល់ការលេងរបស់ Cristiano Ronaldo ក្រោយពីរកបាន ១០៩ គ្រាប់ឲ្យជម្រើសជាតិព័រទុយហ្គាល់ កាលប៉ះប្រកួតចុងក្រោយទល់បារាំងនៅជុំទី ៣ វគ្គចែកពូល Euro 2020 កាលពីថ្ងៃមុន។
យ៉ាងណាមកមើលការឆ្លើយតបដ៏គួរឲ្យគោរពរបស់តារាឆ្នើមវ័យ ៣៦ ឆ្នាំទៅកាន់ Ali Daei ក៏បានសរសេរលើ Instagram ទៅវិញបែបនេះថា៖ “ជើងឯកពិតប្រាកដ នៅតែបន្តជាជើងឯករៀងរហូតទៅ ខ្ញុំពិតជាមានមោទនភាពដែលបានអាននៅពាក្យទាំងនេះពី idol របស់ខ្ញុំដូចជាអ្នក ពិតជាអរគុណអ្នកខ្លាំងណាស់ Ali Daei”។
បញ្ជាក់ថា Ronaldo នឹងមានឱកាសអាចបំបែកកំណត់ត្រារបស់ Daei យកគ្រាប់បាល់ទី ១១០ តែម្តងនៅពេលខាងមុខ ពោលគឺការប៉ះបែលហ្សិកដែលជាក្រុមខ្លាំងមួយនៅ Euro 2020 សារនេះ ហើយឈ្មោះជាក្រុមលេខ ១ កម្រិតពិភពលោកថែមទៀត៕
ប្រភព៖ Instagram