ដ្បិតកំពុងមានឈ្មោះជាកីឡាករ មានហាងឆេងថ្លៃខ្លួនខ្ពស់ដាច់គេក្នុងលោក តែ Kylian Mbappe នៅមិនទាន់អាចឈានដល់កម្រិត Cristiano Ronaldo នោះទេ។ នេះបើតាមការលើកឡើងរបស់អតីតខ្សែប្រយុទ្ធធ្លាប់ឈ្នះ World Cup ជាមួយអ៊ីតាលីលោក Filippo Inzaghi។
Mbappe និង Ronaldo ទើបតែប៉ះគ្នានៅការប្រកួត Euro យប់មិញ ហើយស្មើក្រោមលទ្ធផល ២-២។ យ៉ាងណា Inzaghi បានសរសើរដល់យុវជនវ័យ ២២ ឆ្នាំតែអ្វីដែលចង់ឲ្យគេពង្រឹងបន្ថែមនោះ គឺភាពច្បាស់ជាងនេះលើការបញ្ចប់ទី ទាំងផ្នែកជើងឆ្វេងស្តាំ ក៏ដូចជាក្បាល។
ប្រាប់ La Gazzetta dello Sport អតីតកីឡាកររបស់ AC Milan និយាយ៖ “Mbappe គេអាចបណ្តើរបាល់ក្នុងចន្លោះដ៏តូច ហើយក៏អាចផ្លាស់ប្តូរល្បឿនបានមិនគួរឲ្យជឿ យ៉ាងណា Cristiano គេពូកែខាងតែតបញ្ចូលទី ហើយច្បាស់ណាស់ទាំងការស៊ុតជើងឆ្វេង ក៏ដូចជាជើងស្តាំ ទាំងអស់នេះហើយជាអ្វីដែល Mbappe នៅតែត្រូវការពង្រឹងបន្ថែមទៀត”។
បញ្ជាក់ថា Mbappe និង Ronaldo ប៉ះគ្នាលើកទី ៤ ហើយរាប់ទាំងយប់មិញ ដោយពួកគេនៅតែមានសង្ឃឹមអាចជួបគ្នាម្តងទៀត ប្រសិនណាអាចឆ្លងផុតទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងករណីដែលបារាំង/ព័រទុយហ្គាល់ ឈ្នះវគ្គ ១៦ ក្រុម និង ៨ ក្រុម៕
ប្រភព៖ SportBible