Thomas Muller ប្រាប់​មិត្ត​រួម​ក្រុម​កុំ​ឲ្យ​មាន​ភាព​ក្រអឺតក្រទម ទោះ​បាន​ឈ្នះ​ព័រទុយហ្គាល់ ៤-២

នៅ​ពូល F បារាំង​កំពុង​ឈរ​លេខ ១ បណ្តោះ​អាសន្ន​មាន ៤ ពិន្ទុ​ស្រប​ពេល​អាល្លឺម៉ង់/ព័រទុយហ្គាល់ មាន ៣ ពិន្ទុ​ស្មើ​គ្នា ហើយ​ហុងគ្រី​ឈរ​លេខ ៤ មាន ១ ពិន្ទុ និង​ដក ៣ គ្រាប់។

គេ​កំពុង​រង់ចាំ​មើល​ថា ២ ក្រុម​ណា​នឹង​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ហើយ​ក្រុម​ណា​ដែល​ត្រូវ​ទៅ​ប្រជែង​យក​លេខ ៣ ល្អ​បំផុត មុន​មាន​ឱកាស​ឆ្លង​ទៅ​វគ្គ ១៦ ក្រុម។ យ៉ាង​ណា​មុន​ដល់​ការ​ប្រកួត​ជុំ​ចុង​ក្រោយ​នៃ​វគ្គ​ចែក​ពូល Thomas Muller កីឡាករ​របស់​អាល្លឺម៉ង់ ក៏​បាន​ចេញ​មក​និយាយ​ជា​មុន​ថា ក្រុម​របស់​ខ្លួន​ត្រូវ​ការ​ការ​ពង្រឹង​បន្ថែម មិន​ទាន់​អាច​ក្រអឺតក្រទម​បាន​នោះ​ទេ។

ខ្សែ​ប្រយុទ្ធ​របស់​ Bayern Munich និយាយ៖ “យើង​មាន​ចំណុច​ល្អ​ច្រើន តែ​ក៏​នៅ​តែ​មាន​រឿង​ដែល​ត្រូវ​ពង្រឹង​បន្ថែម​ដែរ ព្រោះ​អាច​ឲ្យ​យើង​របូត​ពិន្ទុ​នៅ​វគ្គ​ចុង​ក្រោយ ឥឡូវ​យើង​មាន ៣ ពិន្ទុ តែ​យើង​មិន​អាច​មិន​ស្រាល ឬ​ក្រអឺតក្រទម​បាន​នោះ​ទេ គ្រាន់​ថា​យើង​ក៏​ត្រូវ​តែ​ជឿជាក់​លើ​គុណភាព​របស់​ក្រុម​ទាំង​មូល”។

បញ្ជាក់​ថា​នៅ​ប្រកួត​ចុង​ក្រោយ អាល្លឺម៉ង់​មាន​ភាគរយ​អាច​ឡើង​ទៅ​ច្រើន ព្រោះ​ប៉ះ​ហុងគ្រី​ក្នុង​ទឹក​ដី​ខ្លួន​ឯង ងាយ​នឹង​យក​បាន ៣ ពិន្ទុ ខណៈ​បារាំង/ព័រទុយហ្គាល់ គឺ​ត្រូវ​មាន​ក្រុម​ ១ ឈរ​នៅ​លេខ ៣៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT