(វីដេអូ) វេណេហ្ស៊ុយអេឡា​ទប់​ដល់​បាន ១ ពិន្ទុ បើ​ទោះ​បី​កូឡុំប៊ី​ព្យាយាម​ស៊ុត​ដល់ ២៣ លើក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ការ​ប្រកួត​ជុំ​ទី ២ សម្រាប់​ពូល A រវាង​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី និង​វេណេហ្ស៊ុយអេឡា​កាល​ពី​ព្រឹក​មិញ បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ​គឺ ០-០។ លទ្ធផល​នេះ​សឹង​តែ​គ្រប់​គ្នា​មិន​ចង់​ជឿ ព្រោះ​តាម​ការ​ព្យាករណ៍​ទុក​ជា​មុន យ៉ាង​ហោច​ណាស់​ក៏​កើត​មាន​គ្រាប់​បាល់ ១ គ្រាប់​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត​កូឡុំប៊ី​មាន​ស្ថិតិ​គ្រប់គ្រង​បាល់​ក៏​ល្អ ទាំង​ការ​ស៊ុត​ក៏​ល្អ តែ​ហាក់​មិន​សំណាង ដោយ​ខ្លះ​ទៅ​អ្នកចាំទី​សង្គ្រោះ​បាន ខ្លះ​ទៅ​ត្រូវ​ខ្សែ​ការពារ​ប្លុក​ជាប់ និង​ខ្លះ​ក៏​បាញ់​ចោល​ហោះ​ទៅ​លើ។ សរុប​ស្ថិតិ​រួម កូឡុំប៊ី​គ្រប់គ្រង ៦៥ ភាគរយ ស៊ុត ២៣ លើក ចំ​គោលដៅ ៨ លើក បើ​ធៀប​នឹង​វេណេហ្ស៊ុយអេឡា​គ្រប់គ្រង​ត្រឹម ៣៥ ភាគរយ ហើយ​ស៊ុត ២ លើក​គត់ មិន​ចំ​គោលដៅ​ទៀត។ ៨ លើក​របស់​កូឡុំប៊ី​គឺ​សុទ្ធ​តែ​សង្គ្រោះ​បាន​ដោយ​អ្នកចាំទី W.Farinez។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា​នៅ​ពូល A ​បច្ចុប្បន្ន កូឡុំប៊ី​ឈរ​លេខ ២ មាន ៤ ពិន្ទុ ខណៈ​ប្រេស៊ីល​ឈរ​កំពូល​មាន ៦ ពិន្ទុ ហើយ​វេណេហ្ស៊ុយអេឡា​មាន ១ ពិន្ទុ​ក្រោយ​ស្មើ​យប់មិញ រី​ឯ​អេក្វាឌ័រ និង​ប៉េរូ មាន ០ ពិន្ទុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT