តាមការកំណត់បច្ចុប្បន្ន UEFA នឹងជ្រើសយកកីឡដ្ឋាន Wembley ជាកន្លែងប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020 ប៉ុន្តែវាក៏អាចនឹងផ្លាស់ប្តូរផងដែរ បើតាមការបញ្ជាក់នៅពេលចុងក្រោយនេះ។
នោះគឺក្រោមមូលហេតុ ថាប្រសិនណារដ្ឋាភិបាលអង់គ្លេសពុំមានករណីលើកលែងសម្រាប់ការផ្តល់កៅអី VIP ចំនួន ២ ៥០០ កៅអី ស្មើនឹងមនុស្ស ២០០ នាក់ អាចចូលទស្សនាបានដោយមិនចាំបាច់ឆ្លងកាត់ការធ្វើចត្តាឡឺស័កនោះទេ គឺ UEFA នឹងសម្រេចប្តូរកីឡដ្ឋានទៅប្រទេសហុងគ្រីវិញហើយ។
នេះមានន័យថា ច្បាប់របស់អង់គ្លេសសព្វថ្ងៃ អ្នកដំណើរដែលមកពីប្រទេសស្ថិតក្នុងបញ្ជីក្រហម ក្រៅពីឆ្លងកាត់ការធ្វើតេស្ត COVID-19 រហ័សហើយ ក៏ទាមទារឲ្យធ្វើចត្តាឡឺស័កដែលត្រូវចំណាយពេលមួយចំនួនថែមទៀត។ យ៉ាងណា UEFA សូមទាមទារករណីលើកលែងសម្រាប់កៅអី VIP ចំនួន ២ ៥០០ ដែលក្នុងនោះត្រូវបានផ្តល់ជូនសម្រាប់ភ្ញៀវធំៗមួយចំនួន ដូចជាអ្នកគាំទ្រលំដាប់ខ្ពស់ និងសមាជិកគណៈប្រតិភូរបស់ FIFA លាយឡំនឹងក្រុមហ៊ុនម្ចាស់ឧបត្ថម្ភ ឬអ្នកទិញសិទ្ធផ្សព្វផ្សាយជាដើម។
ពេលនេះរដ្ឋាភិបាលកំពុងគិតគូរអំពីសំណើនេះ ហើយបើពួកគេមិនយល់ព្រមតាម UEFA នោះកីឡដ្ឋាននៅវគ្គផ្តាច់ព្រ័ត្រ ប្រហែលជានឹងប្តូរទៅលេងនៅហុងគ្រី គឺក្នុងកីឡដ្ឋាន Puskas Arena នៅទីក្រុង Budapest ដែលនៅទីនោះមានលក្ខខណ្ឌបន្ធូរបន្ថយធូរជាងនៅចក្រភពអង់គ្លេស៕
ប្រភព៖ AF