បន្ទាប់ពីការចាកចេញរបស់ Sergio Ramos ទៅ ខ្សែការពារ Marcelo នឹងក្លាយជាប្រធានក្រុមថ្មីរបស់ក្លឹប Real Madrid ហើយ។
Marcelo នឹងក្លាយជាកីឡាករបរទេសដំបូងគេបានក្លាយជាប្រធានក្រុម Real Madrid ចាប់តាំងពីឆ្នាំ១៩០៤មក។ ខណៈដែលកន្លងមកនេះ ក្រុម Real Madrid តែងតែយកកីឡាករសញ្ជាតិអេស្ប៉ាញជាប្រធានក្រុមជានិច្ច។ ក្រុមអធិរាជស មានគោលការយកប្រធានក្រុម គឺជាកីឡាករដែលបានរួមរស់ជាមួយក្លឹបយូរជាងគេក្នុងក្រុម ខណៈដែល Marcelo បាននៅ Bernabue រយៈពេល១៥ឆ្នាំមកហើយ។
សូមបញ្ជាក់នៅយប់មិញនេះ ក្លឹប Real Madrid បានប្រកាសពីការចាកចេញរបស់ប្រធានក្រុម Sergio Ramos ក្រោយពីចំណាយពេល១៦ឆ្នាំនៅក្លឹបនេះ។ ខណៈដែលនៅថ្ងៃនេះ នឹងមានសន្និសីទកាសែតមួយដើម្បីជាការលាគ្នាផងដែរ៕ប្រភព Marca